សារអេឡិចត្រូនិច
សល់​កន្លះ​បទ​ទុក​ឱ្យ​ប៉ា​ឯង​ស្តាប់​


​យាយ​ញ៉ាញ់ បាន​ទៅ​ផ្សារ​ទិញ​វិទ្យុ​តូច​មួយ​មក​ទុក​ស្តាប់ គ្រាន់​កែ​អផ្សុក​ក្នុងផ្ទះ​។ នៅ​ពេល​មកដល់​ផ្ទះ គាត់​ក៏​ប្រញាប់​បើក​ស្តាប់ ពេលនោះ​មាន​បទ​ចម្រៀង​ពី​សង្គម​ចាស់​ប្រចាំ​វិទ្យុ​មួយ ចាក់​យ៉ាង​ពីរោះ​គ្រលួច​ឡើង​។​
ស្តាប់​បាន​ពាក់កណ្តាល​បទ យាយ​ញ៉ាញ់​ប្រញាប់​បិទ​វិទ្យុ​វិញ​។ ឃើញ​ដូច្នេះ កូនស្រី​នៅ​ក្បែរ​នោះ ក៏​ស្រែក​ឃាត់​ឡើង​។​ កូនស្រី : ម៉ែ​! បិទ​ធ្វើ​អ្វី ចម្រៀង​កំពុងតែ​ពីរោះ​ផង​។​ យាយ​ញ៉ាញ់ : បិទ​សិន​ទៅ​កូន​! បទ​នេះ​ពីរោះ ឪពុក​ឯង​ចូលចិត្ត​ណាស់ យើង​ស្តាប់​ពាក់កណ្តាល​បទ​បាន​ហើយ ទុក​ពាក់កណ្តាល​បទ​ទៀ​ត​ចាំ​ឪពុក​ឯង​មក​ពី​ស្រែ​ឱ្យ​គាត់​ស្តាប់​ផង​។​
កូនស្រី​: អុ​ញ​!​