សារអេឡិចត្រូនិច
សត្វ​សេក​


មាន​ស្ត្រី​ម្នាក់ បាន​ដើរ​តាមផ្លូវ ហើយ​បាន​ឃើញ សេក​មួយ​ក្បាល ទុំ​លើ​បង្គង នៅមុខ​កន្លែង​ចិញ្ចឹមសត្វ​។ សត្វ​សេក​និយាយថា :
​សេក : ហាយ អ្នកនាង​, អ្នកនាង​អាក្រក់​ណាស់​។​
​ស្ត្រី​នោះ​ខឹង​យ៉ាង​ខ្លាំង ! នាង​ដើរ​ទាំង​ខឹង​ទៅ​ធ្វើការ​។ នៅតាម​ផ្លូវ នាង​បាន​ឃើញ សត្វ​សេក​ដូចគ្នា ហើយ​វា​បាន​និយាយថា :
​សេក : ហាយ អ្នកនាង​, អ្នកនាង​អាក្រក់​ណាស់​។​
​នាង​សំដែង​អា​រម្ម​រណ៏ មិន​គួរអោយ​ជឿ​។ ថ្ងៃ​បន្ទាប់​មកទៀត សត្វ​សេក​ដដែល​បាន និយាយ​ទៅ​រក​នាង​ម្តងទៀត :
​សេក : ហាយ អ្នកនាង​, អ្នកនាង​អាក្រក់​ណាស់​។​
​នាង​ក្តៅក្រហាយ​យ៉ាងខ្លាំង ហើយ​នាង​បាន​ចូល​ក្នុង​ហាង​លក់​សត្វ ហើយ​និយាយ​ថា នាង​នឹង​ប្តឹង​ហាង​នេះ និង​សម្លាប់សត្វ​ចោល​។​
​ម្ចាស់​ហាង​ឆ្លើយថា : វា​មិន​ល្អ​ទេ​! ហើយ​ខ្ញុំ​សន្យាថា វា​មិន​និយាយ​ម្តងទៀត​ទេ​។​
​ពេល​ស្ត្រី​បាន​ដើរ​ដល់​មុខ​ហាង បន្ទាប់​ពី​ត្រឡប់​ពី​ធ្វើការ​វិញ​សត្វ​សេក​បាន​និយាយ​ទៅ​នាង​ទៀតថា :
​សេក​: ហាយ​, អ្នកនាង​!
​ស្ត្រី​នោះ​បាន​ផ្អាក​ដំណើរ ហើយ​និយាយ​ថា​: ចា​!!!
​សេក​: នាង​ដឹង​អត់​? នាង ........!
​ស្ត្រី​ជេរ​សេក​វិញ​: អា​សេក​ឈ្លើយ​!​