សារអេឡិចត្រូនិច
វិធី​ដែល​ងាយ​បំផុត​


បុរស​ឈ្មោះ “​ក​” បាន​ត្អូញត្អែរ​ប្រាប់​បុរស​ឈ្មោះ “​ខ​” ថា :
​បុរស “​ក​” : ខ្ញុំ​ពិបាកចិត្ត​ណាស់ ដោយសារ​តែ​កូន​របស់​ខ្ញុំ វា​ពុំ​ស្តាប់​ដំបូន្មាន​ខ្ញុំ​សោះ​!
​បុរស “​ខ​” : ចំណែក​កូន​ខ្ញុំ​វិញ តាំង​ពី​តូច​មក​ខ្ញុំ​និយាយ​ណែនាំ តែ​ម្តង​ប៉ុណ្ណោះ​វា​ធ្វើ​តាម​ខ្ញុំ​រហូត​ដល់​សព្វថ្ងៃ​!
​បុរស “​ក​” : យី​បង​ពូកែ​យ៉ាងហ្នឹង​? តើ​បង​ប្រដែប្រដៅ​កូន​បង​យ៉ាងម៉េច​ខ្លះ​!
​បុរស “​ខ​” : ខ្ញុំ​បាន​ប្រាប់​វា​ថា កូន​ឯង​ចង់​ធ្វើ​អ្វី​ក៏​ធ្វើទៅ ស្រេច​តែ​ចិត្ត​របស់​ឯង​ចុះ​!
​បុរស “​ក​” : ?! ?! ....៕​