សារអេឡិចត្រូនិច
សន្សំសំចៃ​ដូចគ្នា


នៅ​យប់​ថ្ងៃមួយ មិត្តភក្តិ​ពីរ​នាក់​បាន​ជួប​ជជែក​គ្នា​នៅ​ផ្ទះ​។​
​បុរស “​ក​” : បាន​និយាយ​ទៅ​បុរស​“​ខ​” ជា​មិត្តភក្តិ​របស់​ខ្លួន​ថា ហេតុអ្វី​បានជា​សំឡាញ់​ឯង​មិន​បើកភ្លើង​ឲ្យ​ភ្លឺ​ទៅ និយាយ​មើលមុខ​គ្នា​មិន​ឃើញ​ដូចនេះ ដូច​ជា​យ៉ាងម៉េច​ទេ​។​
​បុរស​“​ខ​” : អូ​ហ៍​! ព្រោះ​សំឡាញ់​គ្រាន់​តែ​ត្រឹម​ជជែក​គ្នា​លេង​មិនចាំបាច់​ភ្លឺ​ទេ ព្រោះ​តម្លៃ​ភ្លើង​វា​ថ្លៃ​ណាស់ សន្សំសំចៃ​លុយកាក់​ខ្លះ​។ នៅ​ពេល​ជជែក​គ្នា​លេង​ដល់​យប់​ជ្រៅ​បន្តិច បុរស “​ក​” បាន​លា​បុរស​“​ខ​” ជា​សំឡាញ់​ត្រឡប់ទៅផ្ទះ​វិញ​។ ខណៈនោះ បុរស​“​ខ​”​បាន​ក្រោក​ឡើង​ទៅ​រក​កុងតាក់​ភ្លើង ដើម្បី​បើកភ្លើង​។​
​បុរស​“​ក​” : សំឡាញ់​កុំអាល​បើកភ្លើង​!
​បុរស​“​ខ​” : ហេតុ​អ្វី​ទៅ​?
​បុរស​“​ក​” : រង់ចាំ​គ្នា​ស្លៀកខោ​សិន ព្រោះ​អង្គុយ​ជជែក​គ្នា​អម្បាញ់មិញ​ខ្ញុំ​ពុំ​បាន​ស្លៀកខោ​ទេ​។​
​បុរស​“​ខ​” : គ្រាន់​តែ​អង្គុយ​លេង​សោះ ហេតុ​អ្វី​ចាំបាច់​ស្រាត​ខោ​?
​បុរស​“​ក​” : សំឡាញ់​បើ​គ្រាន់​តែ​អង្គុយ​លេង​សោះ ចាំបាច់​ស្លៀកខោ​ធ្វើ​អ្វី​នាំ​ឲ្យ​សឹក​ខោ​។​
​បុរស​“​ខ​” : អុ​ញ​