សារអេឡិចត្រូនិច
លំបាក​ជាង​ម៉ាក់​ទៅទៀត​


ដោយសារតែ​កូនប្រុស​របស់​ខ្លួន​ពុំ​សូវ​ខិតខំ​រៀនសូត្រ និង​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​អ្វី​សោះ ម្តាយ​ក៏​ហៅ​កូន​នោះ​មក​ស្តីប្រដៅ​។​ម្តាយ : កូន​ឯង​ដឹង​ទេ ទម្រាំ​ម៉ាក់​បង្កើតកូន​ឯង​មក​បាន ដឹង​ថា​ពិបាក​ប៉ុនណា​ទេ​?... ហើយ​ចុះ គ្រាន់តែ​ឲ្យ​កូន​ឯង​រៀន​ប៉ុណ្ណឹង ម៉េច​ក៏​រៀន​មិនកើត តើ​ទៅ​ធ្វើ​ស្អី​កើត​ទៅ​។​
កូនប្រុស : ប៉ុន្តែ​ខ្ញុំ​ធ្វើ​សំណួរ​ប្រលង​របស់​អ្នកគ្រូ​ពី​ព្រឹក​មិញ វា​ពិបាក​ជាង​នេះ​ទៅទៀត​។​
ម្តាយ : តើ​វា​ពិបាក​ជាង​ម៉ាក់​ត្រង់​ណា​ទៅ​?កូនប្រុស : គឺ​...! យ៉ាងហោច​ណាស់​ក្នុង​ពោះ​ម៉ាក់​កាល​នោះ​នៅ​មាន​ខ្ញុំ​ដែរ ប៉ុន្តែ​ពេល​ប្រលង​ព្រឹក​មិញ​ក្នុង​ខួរក្បាល​ខ្ញុំ​ពុំបាន​ដឹង​ចម្លើយ​អ្វី​បន្តិច​សោះ​ណា​ម៉ាក់​! វា​ពិបាក​ខ្លាំងណាស់​។​
 ម្តាយ : អុ​ញ​!!!​