សារអេឡិចត្រូនិច
លោក​ណា​ធំជាងគេ​


នាយ​ឃ្លោក​ទើបបាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​មួយ ដោយ​ធ្វើ​ជា​ផ្លុង​តុងរ​ត់​ការផ្សេងៗ​ឲ្យ​ក្រុមហ៊ុន​។ ព្រឹក​នេះ នាយក​បាន​ហុច​ឯកសារ​ឲ្យ ឃ្លោក យក​ទៅ​រត់ការ​ស៊ីញ៉េ​ពី​ក្រសួង នាយ​ឃ្លោក​ទៅ​ដល់​ក្រសួង​ដើរ​ចេញចូលៗ ចុះឡើងៗ​ឆ្លេឆ្លា​ដោយ​អន្ទះសា មិនដឹង​គិត​យ៉ាងម៉េច​ឃើញ​មនុស្ស​មួយ​ក្រុម​ឈរ​ជុំៗ ក៏​សួរ​ទៅ​បុរស​ម្នាក់ :
​នាយ​ឃ្លោក : អត់​ទោស​បងប្រុស ខ្ញុំ​សុំ​សួរ​បន្តិច​នៅក្នុង​ការិយាល័យ ខ្ញុំ​ឃើញ​លោក​ធំ​ច្រើន​ណាស់ តែ​ខ្ញុំ​មិនដឹង​លោក​ណា​ធំជាងគេ តើ​បង​ជួយ​ប្រាប់​ខ្ញុំ​ផង​បានទេ​?
​បុរស​ម្នាក់ : យី​! បងប្រុស​ប្រហែលជា​ទើប​មក​រត់ការ​លើកទីមួយ​ទេ​ដឹង​?
​នាយ​ឃ្លោក : មែន​ហើយ​បង សូម​បង​ជួយ​ប្រាប់​ខ្ញុំ​ផង​។​
​បុរស​ម្នាក់ : យី​ស បង​ឯង​ចាំបាច់​ឆ្ងល់​ស្អី ដើរចូល​ទៅ​សួរ​គ្រប់​តុ​ទៅ មើល​លោក​ណា​ម្នាក់​ទារ​លុយ​ច្រើនជាងគេ លោក​ហ្នឹង​ធំ​ជាងគេ​ហើយ​៕