សារអេឡិចត្រូនិច
រឿង​អី​ត្រូវ​សង​នាង​ឃុន និង​នាង​នី ជា​មិត្តភក្តិ​តែ​បែក​គ្នា​មួយ​រយៈពេល​ដែរ​ហើយ​។ វេលា​ថ្ងៃ​មួយ​ពួកគេ​បាន​ជួបគ្នា ហើយ​អង្គុយ​ជជែក​គ្នា​លេង​មុខ​ណាហ្គា​។​
    នាង​នី : អា​ឃុន រឿង​មង្គលកា​រឯង និង​អន្ទិត​ឃ្នី​ដល់​ណា​ហើយ​វ៉ើយ​?
    នាង​ឃុន : ពួកម៉ាក​អើយ​(​នាង​ឃុន​តប​ដោយ​មុខ​ក្រៀម​) គ្នា​បាន​ផ្តាច់​ពាក្យ​ហើយ​។ ក្តី​ស្នេហ៍រ​បស់​គ្នា ចំពោះ​គេ​នោះ​សាបរលាប​ហើរ​ពណ៌​អស់ហើយ​។​
    នាង​នី : ចុះ​ចិញ្ចៀនពេជ្រ​មួយ​វង់​ធំ គេ​ឲ្យ​ឯង​នោះ សង​គេ​វិញ​ហើយ​អ៊ីចឹង​?
    នាង​ឃុន : អូ​! រឿង​អី​ត្រូវ​សង ព្រោះ​អី​ក្តី​ស្នេហ៍រ​បស់​គ្នា​ចំពោះ​ចិញ្ចៀន​នៅតែ​ខ្លាំងក្លា​ដដែល​ទេ​៕​