សារអេឡិចត្រូនិច
រឿង​ចម្លែក​


កូនក្មេង ២​នាក់​ជា​សិស្សសាលា​ដើរ​ជជែក​គ្នា​តាម​ផ្លូវ​ថា :
​កុមារ​ទី​១ : អា​ឆ្លូញ អ្ហែង​ដឹង​ទេ​? ម្សិលមិញ​អញ​ដើរ​តាម​ផ្លូវ​ហ្នឹង​ទៅ​ដល់​ផ្ទះ​ខាង​មុខ​នោះ ឃើញ​តា​-​យាយ ២​នាក់​កំពុង​ទើបតែ​រៀន​និយាយ ហៅ​ប៉ា ម៉ាក់ កូន​ឡាន​ជ័រ ដប​ទឹកដោះគោ​... និយាយ​ធ្វើ​មាត់​ក្រវិច​ក្រ​វ៉​ច អញ​មើលទៅ​អនិច្ចា​តែម្តង អា​ពួកម៉ាក​...
​កុមារ​ទី​២ : ស្អី​ក៏​ចម្លែក​ម្ល៉េះ​អ្វី​? មនុស្ស​ចាស់​ណា​ទើប​មក​ហាត់រៀន​និយាយ មើល​តែ​កូន​ក្មេង​អាយុ​មិន​ទាន់​គ្រប់​មួយ​ឆ្នាំ​នោះ​?
​កុមារ​ទី​២ : អើ​! អញ​និយាយ​មិនទាន់​ចប់​ទេ គាត់​និយាយ​ទៀត​ថា គូទ​មីនា​ង​ធី​ឈ័រ "Good Morning Teacher ! " គឺ​គាត់​រៀន​អង់គ្លេស​ថា​ទៅ​នៅ យូ​-​អេ​ហ្វ​-​អូ (UFO) ស្អី​ក៏​មិនដឹង ឬ​យូ​-​អេស​-​អេ​ស្អី ទេ !៕​