សារអេឡិចត្រូនិច
រៀន​អ្វី​


សំឡាញ់ ២​នាក់ មិនបាន​ជួប​គ្នា​យូរ​ឆ្នាំ ថ្ងៃ​មួយ​ពួកគេ​បាន​ជួបគ្នា​ក្នុង​ពិធី​ជប់លៀង​មួយកន្លែង​។​
- ស​ឡាញ់​ទី​១ :  អូ​ហ៍​! សំឡាញ់​ខាន​ជួប​គ្នា​យូរ សុខ​សប្បាយ​ឬទេ​?
-​សំឡាញ់​ទី​២ : ហ៊ឺ​! គ្នា​មិន​ចង់​និយាយ​ទេ​ណា​សំឡាញ់​។​
-​សំឡាញ់​ទី​១ : ឯង​កើត​អ្វី​ទៅ​?
-​សំឡាញ់​ទី​២ : នៅ​ផ្ទះ​ខ្ញុំ​ពិបាក​ណាស់ ម្នាក់ៗ​គេ​សុទ្ធតែ​ហាត់រៀន កូនប្រុស​រៀន​លេង​ហ្គី​តា កូនស្រី​រៀន​ដំ​ស្គរ ចំណែក​ភរិយា​ខ្ញុំ​រៀន​ច្រៀង សំឡេង​ឲ្យ​លាន់​ឮ​ទ្រហឹង​ពេញ​ផ្ទះ​ឥត​សូវ​ស្បើយ​សោះឡើយ​។​
-​សំឡាញ់​ទី​១ : ហើយ​ចុះ​ឯង​វិញ រៀន​អ្វី​ទៅ​?
-​សំឡាញ់​ទី​២ :  ខ្ញុំ​រៀន​វិធី​អត់ទ្រាំ​ហ្នឹង​ណា​!​