សារអេឡិចត្រូនិច
រឿង​ពិត​មួយ​?


​អ្នក​ដោះស្រាយ​បញ្ហា​នៅក្នុង​ក្រុមហ៊ុន​កុំព្យូទ័រ​មួយ​។ ថ្ងៃ​មួយ​មាន​អ្នកទិញ​កុំព្យូទ័រ កន្លង​មក​ម្នាក់​បាន​ទូរស័ព្ទ​មក​សុំ​ការណែនាំ :
​អ្នក​ទូរស័ព្ទ​ចូលមក : សួស្តី​លោក​, តើ​កន្លែង​លោក គឺជា​អ្នកដោះស្រាយ​បញ្ហា​មែន​ទេ​?
​អ្នកបច្ចេកទេស : បាទ​! ត្រឹមត្រូវ​ហើយ​លោក​! តើ​មាន​ការ​អ្វី​អាច​ឲ្យ​ខ្ញុំ​ជួយ​បាន​?
​អ្នក​ទូរស័ព្ទ​ចូលមក : កន្លែង​ដាក់​កាហ្វេ​របស់​កុំព្យូទ័រ​ខ្ញុំ​វា​បាន​បាក់បែក​ខូច​លែង​អាច​ប្រើ​ការ​បាន​, ប៉ុន្តែ កុំព្យូទ័រ​ខ្ញុំ​នៅ​ក្នុង​ការធានារ៉ាប់រង​នៅឡើយ​ទេ​! ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​អាច​ឲ្យ​ខាង​លោក​ជួយ​ជួសជុល​វា​ឡើង​វិញ បាន​?
​អ្នកបច្ចេកទេស : ខ្ញុំ​សូម​ទោស​លោក​! អម្បាញ់មិញ​លោក​បាន​ប្រាប់​ខ្ញុំ​ថា លោក​មាន​បញ្ហា​ជា​មួយ​កន្លែង​ដាក់​ពែង ការ​ហ្វេ កុំព្យូទ័រ​របស់លោក តើ​មែន​ទេ​?
​អ្នក​ទូរស័ព្ទ​ចូលមក : បាទ​! ត្រឹមត្រូវ​ហើយ​លោក​! គឺ​វា​ត្រូវបាន​គេ​ដាក់​ភ្ជាប់​មក​ជាមួយ​ផ្នែក​ខាង​មុខ​របស់​កុំព្យូទ័រ​!
​អ្នកបច្ចេកទេស : សូម​អត់​ទោស​លោក​, ខ្ញុំ​ហាក់ដូច​មិន​ទាន់​ចាប់​ចំណុច​នេះ​បាន​ទាល់តែសោះ​, តើ​លោក​បាន​ទទួល ប្រដាប់​ដាក់​ទ្រ​ពែង​កាហ្វេ​នេះ​ពេល​លោក​ទិញ​កុំព្យូទ័រ​ជា​ផ្នែក​មួយ​នៃ ការធ្វើ​ប្រូ​មូសុន (Promotion) របស់​ក្រុមហ៊ុន​ខាង​ខ្ញុំ ឬ​យ៉ាងណា​? សូម​លោក​មើល​មើល៍ តើ​វា​មាន​ដាក់​អក្សរ​អ្វីខ្លះ​ទេ​?
​អ្នក​ទូរស័ព្ទ​ចូលមក : ប្រដាប់​នេះ​វា​មក​ជាមួយ​កុំព្យូទ័រ​ស្រាប់ យើង​អាច​ទុក​វាឲ្យ​ចូលទៅក្នុង ឬ​ចេញមកក្រៅ​វិញ​បាន​ពេល​ត្រូវការ ហើយ​នៅ​ខាង​មុខ​សន្ទៈវា​មាន​ដាក់​អក្សរ "4x"​លើ​នោះ​។​
* មក​ដល់​ត្រង់នេះ អ្នកបច្ចេកទេស បាន​បិទ​ខ្សែ​ហៅចូល​របស់​អ្នក​ទូរស័ព្ទ​ហៅ​ចូល​មក​នោះ ពីព្រោះ​គាត់​ដឹងថា អ្នក​ទូរស័ព្ទ​ចូល​មក​នោះ​បាន​ប្រើ​ប្រដាប់​ចាក់ CD ធ្វើជា​កន្លែង​ដាក់​ពែង​កាហ្វេ​របស់គាត់​៕​