សារអេឡិចត្រូនិច
រឿង​គួរ​ឲ្យ​រីករាយ​


ព្រឹក​ថ្ងៃ​មួយ នាយ​ឆាំបា​ន​ដឹក​ដៃ​កូនប្រុស​ច្បង​អាយុ ៥​ឆ្នាំ និង​កូនស្រី​តូច​អាយុ ៣​ឆ្នាំ ចូល​មក​រក​ភរិយា ដែល​កំពុង​ជាប់រវល់​កិច្ច​ការងារ​ក្នុង​ចង្ក្រាន​បាយ​យ៉ាង​វក់វី​។ នាយ​ឆាំ​ញញឹមញញែម​ប្រាប់​ទៅកាន់​ភរិយា​ថា :
​នាយ​ឆាំ : អូន​សំឡាញ់​ថ្ងៃនេះ ខ្ញុំ​មានរឿង​គួរ​ឲ្យ​រីករាយ ២​រឿង​ប្រាប់​ដល់​អូន​។​
​ភរិយា : រឿង​អ្វី​ខ្លះ​ទៅ​បង​?
​នាយ​ឆាំ : រឿង​ទី​១ អម្បាញ់មិញ​នៅមុខ​ផ្ទះ​កូនស្រី​តូច​យើង​អាច​ដួស​បាយ​ញ៉ាំ​ខ្លួនឯង​បាន​ហើយ ចំណែក​រឿង​ទី​២ គឺ​ថ្ងៃ​នេះ​កូនប្រុស​យើង​លែង​ជុះនោម​ដាក់​កន្លែងដេក​ហើយ​។​
 ...៤០​ឆ្នាំ​ត​មក នៅពេល​នាយ​ឆាំឈាន​ចូល​វ័យ ៨៥​ឆ្នាំ ដើរ​ចូល​ផ្ទះបាយ​ក៏​បាន​ឮ​កូនស្រី និង​កូនប្រុស​ជជែក​គ្នា​វិញ​ឡើង​ថា​...
​កូនស្រី : បង​! ដឹង​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ មាន​រឿង​គួរ​ឲ្យ​រីករាយ​មួយ​ខ្ញុំ​ចង់​ប្រាប់​បង គឺ​លោក​ឪពុក​របស់​យើង​ញ៉ាំ​បាយ​ខ្លួនឯងបាន លែង​កំពប់​ទៀត​ហើយ​ចា៎ស​!
​កូនប្រុស : អ៊ីចឹង​ផង​! នែ៎​! បង​ក៏​មាន​រឿង​ល្អ​មួយ​ដែរ គឺ​ថ្ងៃ​នេះ លោក​ឪពុក​របស់​យើង​គាត់ ក៏​មិន​នោម​ដាក់​កន្លែងដេក​ដូច​កាលពី​មុន​ទៀត​ដែរ​។​
​នាយ​ឆាំ : ...​