សារអេឡិចត្រូនិច
យើង​វី​វរហើយ​ពូ​!


ក្មេងៗ​អង្គុយ​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស នឹក​ឆ្ងល់​រឿង​ចោរ​កើត​ពេញ​ទឹក​ពេញ​ដី ក៏​សួរ​ទៅ​ពូៗ​ប៉ូលិស :
​ក្មេង : ពូ​ប៉ូលិស​! ខ្ញុំ​ឆ្ងល់​ដល់​ហើយ​ពូ ហេតុ​អី​ចោរ​កើត​ច្រើន​ម្ល៉េះ​?
​ប៉ូលិស : ចោរ​កើត​ច្រើន មក​ពី​ពួក​ហ្នឹង​ខ្ជិល​ធ្វើការ ហើយ​ចង់​ស៊ីចាយ​ហ៊ឺ​ហា តែ​គ្មាន​លុយ​ទើប​ធ្វើ​ចោរ​។​
​ក្មេង : ពូ​ថា ចោរ​វា​ចង់​ហ៊ឺ​ហា តែ​គ្មាន​លុយ ទើប​ធ្វើ​ចោរ ចុះ​ពួក​ទិញ​គ្រឿង​ចោរ​ហ្នឹង វា​រហេមរហាម​ខ្លាំងណាស់​ទៅ​ឬ បាន​ជា​របស់​បរិសុទ្ធ​មិន​រកស៊ី បែរ​ជា​ស៊ុមគ្រលំ​ជាមួយ​ចោរ​?
​ប៉ូលិស : មក​ពី​ពួក​អ្នកទិញ​គ្រឿង​ចោរ​ហ្នឹង សល់​លុយ​ច្រើនពេក តែ​មិន​ទាន់​ស្គាល់​គុក​តើ​សប្បាយ​ប៉ុណ្ណា ហើយ​ចង់ទៅ​លេង​គុក​។​
​ក្មេង : អ៊ីចឹង​! ក្មួយ​ឆ្ងល់​ទៀតហើយ ហេតុ​អី​បាន​ជា​ប៉ូលិស​មិន​ចាប់​ទាំង​ចោរ ចាប់​ទាំង​អ្នកទិញ​គ្រឿង​ចោរ​ឲ្យអស់​ទៅ​?
​ប៉ូលិស : មក​ពី​ប៉ូលិស​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចាប់ចោរ ហើយ​អ្នក​ទិញ​គ្រឿង​ចោរ មាន​លុយ​ច្រើន​ជាង​ប៉ូលិស​!
​ក្មេង : អ្ហា៎ ! អ៊ីចឹង យើង​មិន​វីវរ​ហើយ​ពូ​...??៕​