សារអេឡិចត្រូនិច
រូបមន្ត​សម្រក​ទម្ងន់​សក្តិ​សិទ្ធិ​


កញ្ញា​វី : អា​ស្រស់​! បែក​គ្នា​តែ​បួន​ប្រាំ​ថ្ងៃ ដោយ​បុណ្យចម្រើនព្រះជន្ម​។ ឥឡូវ​គ្នា​ឃើញ​រាង​ឯង​ឆ្វែល​ណាស់ ប្រាប់​រូបមន្ត​ដល់​គ្នា​ផង​មក​វ៉ី​។​
កញ្ញា​ស្រស់ : មាន​ទៅ​ស្អី​អា​ពួកម៉ាក​។ ឯង​ដឹង​ទេ ថ្ងៃ​ព្រហស្បតិ៍​គ្នា​បន្ថយ​ការ​ញ៉ាំ​សាច់ ត្រី និង​ស៊ុត ថ្ងៃ​សុក្រ​គ្នា ញ៉ាំ​បន្លែ​បៃតង និង​ផ្លែឈើ​ស្រស់​ឲ្យ​ច្រើន​។ ចូល​ដល់​ថ្ងៃ​សៅរ៍​គ្នា​ញ៉ាំ​បន្លែ​ឆៅ ញាំ​បុកល្ហុង ការ៉េម និង​បន្ថែម​ដោយ​ខ្យង​ស្ងោរ​។ ពាក់កណ្តាល​យប់​ថ្ងៃ​សៅរ៍ រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ គ្នា​រាករ​ហូត​។ ឥឡូវ​ថ្ងៃ​អង្គារ គ្នា​មក​ធ្វើការ​សឹង​មិន​រួច តែ​ស្រ​កបាន ៨​គីឡូក្រាម ដែរ​ណា៎​អា​វី​៕​