សារអេឡិចត្រូនិច
រង់ចាំ​មួយ​នាទី​


បុរស​ម្នាក់​មាន​វាសនា​បាន​ជួប​ព្រះ​ដោយផ្ទាល់ មិន​ឲ្យ​ខាត​ពេល បុរស​រូប​នោះ​បាន​សួរ​ទៅ​ព្រះ​។​
    បុរស : ព្រះអង្គ​តើ​មួយ​លាន​ឆ្នាំ​យូរ​ប៉ុន្មាន​ទៅ នៅ​ឋាន​របស់​ព្រះអង្គ​?
    ព្រះ : មាណព​អើយ​! មួយ​លាន​ឆ្នាំ គឺ​ស្មើ​ត្រឹម​មួយ​នាទី​ប៉ុណ្ណោះ​នៅ​ឋាន​ព្រះ​!
    បុរស​យើង​សួរ​បន្តទៀត​
    បុរស : ព្រះអង្គ​តើ​មួយ​លាន​ដុល្លារ ស្មើ​ប៉ុន្មាន​នៅ​ឋាន​ព្រះ​?
    ព្រះ : នៅ​ឋាន​របស់​ព្រះ មួយ​លាន​ដុល្លារ​មាន​តម្លៃ​ស្មើ​ត្រឹម​មួយ​សេន​ប៉ុណ្ណោះ​
    ចុងក្រោយ​បំផុត​បុរស​យើង​សួរ​សំណួរ​មួយ​ចុងក្រោយ​គេ​
    បុរស : ព្រះអង្គ​! តើ​ព្រះអង្គ​អាច​ឲ្យ​ខ្ញុំ​មួយ​សេន​បានទេ​?
    ព្រះ : បាន​ចៅ​មាណ​ព​! តែ​សូម​ចៅ​មាណ​ព​ចាំ​មួយ​នាទី​សិន​ណា៎​!​