សារអេឡិចត្រូនិច
រមណីយដ្ឋានទេសច​រ​ប្រវត្តិសាស្ត្រភ្នំជីសូរ


ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាម​ផ្លូវជាតិលេខ២ កាត់តាមស្រុកបាទីនិង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ ស្តាំ ចូលតាម​ផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទី​រួមខេត្ត​មានចំងាយ២៧គ.ម។ ភ្នំជីសូរមាន​កំពស់ ១៣០ម។

CambodiaPhnomChisor-View-frIMG_0261

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ​នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវ ទេសចរណ៍ត្រូវ​បន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណ មួយថ្វី ត្បិតតែមានសភាព​បាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់​លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើ កំពូលភ្នំនេះ គេគយគន់មើល​ទេសភាពវាលស្រែ​នៅក្នុងខេត្តតា​កែវដ៏ល្អប្រណិតគ្រប់ទិសទី។

phnom_chisor_cambodiawpid-IMG_2013021257021

ប្រាសាទ​ភ្នំជីសូរ ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​នៅ​ដើម​ស.វ​ទី ១១ (១០០២- ១០៥០ មុនគ.ស)​ក្នុង​រជ្ជកាល​​របស់​ព្រះបាទ​សុរយវរ្ម័ន​​ទី​មួយ ក្នុង​គោល​​បំណង​​គោរព​​បូជា​ទៅ​ដល់ ព្រហ្មញ្ញសាសនា។ ប្រា សាទ​ប្រវត្តិសាស្ត្រ​​បង្កប់​ទៅ​ដោយ​ចម្លាក់​ ​ក្បូរក្បាច់​​រចនា​​លាត​ត្រដាង​អត្ថន័យ​ពី​អតីត​ភាព​​ដែល​បន្សល់​ទុក​​លើ​​ជញ្ជាំង​មួយ​នេះ ដែល​សង់​ឡើង​ពីថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម​ ដែល​មាន​​បណ្ដោយ ៦០ ម៉ែត្រ និង​​ទទឹង ៥០ម៉ែត្រ។ ប្រាសាទ​ដែល​ដេក​សន្ធឹង​​លើ​កំពូល​ភ្នំ​នេះ​​មាន​​ច្រក​ចូល​ចំនួន​ពីរ។

the-view


ក្នុងដំណើរកំសាន្តតាម ទោចក្រយានក្តី យានយន្តក្តី យើងមិនអាចឡើង​ទៅដល់កំពូលភ្នំបានឡើយ ដូច្នេះភ្ញៀវ ទេសចរត្រូវផ្ញើរយានជំនិះនៅជើងភ្នំ។ តើអ្នកធ្លាប់ទៅលេងទេ? បើមិនទាន់ទៅលេងទេ គួតែឆ្លៀតឳកាសខ្លះ ជា ការលំហែ​ក្នុងថ្ងៃឈប់សម្រាក ដើម្បី​បន្ធូរ​ភាព​តានតឹង ស្រូប​ខ្យល់​អាកាស​ និង​មើល​ទេសភាព​​ដ៏​ស្រស់​ត្រកាល​លើ​ដែនដី​ខេត្ត​តា​កែវ​ម្ដង​មើល។

សូមមើលវីដេអូស្តីពីការធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំជីសូរ៖

 

(ដោយ៖ TR)