សារអេឡិចត្រូនិច
រមណីយដ្ឋានភ្នំបូកគោ


ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិត​នៅ​ប្រមាណ​៤២​​ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​​កសាងឡើង​ដោយ​​អាណា និគមនិយម​​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​​កម្សាន្ត​សម្រាប់​​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់​ប្តូរ​បរិយាកាស​​ពី​តំបន់​វាល​ទំនាប​ទៅ​​តំបន់​ភ្នំ​ក្បែរ​​មាត់សមុទ្រ​។​




បុរី​បូកគោ​មាន​​កម្ពស់​១០៧៥​ម៉ែត្រ ដែល​មាន​​អាកាសធាតុ​​អំណោយផល និង​ទេសភាព​​ដ៏​ត្រកាល​។ ដើមឈើ​ធំៗ​ដែល​ផ្តល់​ម្លប់​ដ៏​ត្រឈឹង​​ត្រឈៃ ទឹកជ្រោះ និង​ព្រៃភ្នំ​ក្រំ​ថ្ម​គិរី​បុព្វ​តា​​ដែល​មាន​សត្វ​​ម្រឹគី​ម្រឹគា​​ និង​បក្សាបក្សី​​ជាច្រើនគួរ​ជាទី​ចាប់​ចិត្ត​ដិតអារម្មណ៍​ដល់​​អ្នកទេសច​រ​។ នៅ​ពេល​​ឡើង​ដល់​​កំពូលភ្នំ អ្នកទេសចរ​​អាច​មើលឃើញ​​ក្រុង​កំពត ឆ្នេរ​កែប ខេត្ត​ព្រះសីហនុ និង​ទឹកសមុទ្រ​​ពណ៌​ខៀវ​ស្រ​ងាត់​​។នៅចម្ងាយ​៧​គីឡូម៉ែត្រ​ពី​បុរី​នេះ​កន្លែង​ដែល​​អាច​ហែល​ទឹក​​បាន​ស្ថិតនៅ​ឯ​ទឹក​ធ្លាក់​ពពក​វិល​។ អ្នកទេសចរ​​អាច​ងូត និង​ហែល​​ទឹក​លេង​កម្សាន្ត​​នៅ​ទីនោះ​​បាន​ផង​ដែរ​។

Bokor_view1

photo0006IMG_9355


ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដែលត្រូវបានគេស្គាល់​ភាគច្រើនថា ឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានចម្ងាយប្រមាណ11 គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រ ពីជើង ភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំងឈ្មោះរូលួស និងត្រូវបាន​អភិវឌ្ឍ ឲ្យ ទៅជារមណីយដ្ឋានក្នុងឆ្នាំ1921។ កាលពីមុន ភ្នំបូកគោ ធ្លាប់ជា​ទីកន្លែងសម្រាក​ដ៏ល្បីល្បាញ​ដែលធ្វើឡើង សម្រាប់ តែអភិជនបារាំង និងរាជវង្សា​នុវង្សប៉ុណ្ណោះ។ ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុង​ចំណោមឧទ្យានជាតិ ដ៏ ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះ​ដោយសារតែ​អាកាស​ធាតុត្រជាក់ពេញមួយឆ្នាំ​ព្រម​ទាំងមាន ព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។

cem_bokor_var_road_03cem_bokor_var_road_05

ភ្ញៀវទេសចរ​អាចគយគន់ទិដ្ឋភាព​ពិចពិលរមិល​មើលពីលើកំពូល​ភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះ ជា ច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ។ ឧទ្យានជាតិភ្នំបូកគោ មានដើម​ឈើត្រូពិចពាស​ពេញលើភ្នំ ព្រម​ទាំងសត្វព្រៃជាច្រើនប្រភេទ និងទឹកជ្រោះដ៏ស្រស់ស្អាត និងល្បីល្បាញគឺទឹកជ្រោះពពកវិល។ ភ្នំបូកគោគឺជាទី កន្លែង កម្សាន្តដែលសម្បូរ​បែបបំផុតមួយ ដែលនឹងធ្វើឲ្យ​គ្រប់ដំណើរកម្សាន្ត របស់អ្នកពោពេញ​ដោយ​ភាពរីករាយ និងបំភ្លេចមិនបាន។

dscn8824http://www.khmeronlinenews.com/wp-content/uploads/2014/03/kampot_bokor_mountain_08_b.jpg

                                                                      សណ្ឋាគារឋានសួគ៌បូគោ

                                                       រូបភាពទីកន្លែងនានាមានលើកំពូលភ្នំបូកគោ

 

ទស្សនាពីការធ្វើដំណើរឡើងលើកំពូលភ្នំបូកគោទាំងអស់គ្នា៖


(ដោយ៖ TR)