សារអេឡិចត្រូនិច
រមណីយដ្ឋានធម្មជាតិកោះទន្សាយ


រមណីយដ្ឋានធម្មជាតិ​កោះទន្សាយ​​​មានទីតាំងស្ថិត​នៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប ​មានចម្ងាយ ៤,៥ គីឡូម៉ែត្រពី
ទីក្រុងនេះ។ កោះទន្សាយ គឺជារមណីដ្ឋានធម្មជាតិ​ដ៏ ល្អប្រណិត​ ​មាន​សម្រស់ស្រស់ស្អាតមាន​​ឆ្នេរខ្សាច់​ចំនួន ២កន្លែង សក្បោះពីធម្មជាតិ និងខាងក្រោមទឹកសមុទ្រមានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រជាច្រើនប្រភេទ។

http://www.khmeronlinenews.com/wp-content/uploads/2014/04/DSCF1918.jpghttp://www.khmeronlinenews.com/wp-content/uploads/2014/04/kep_hotel_sokha_bungalow1.jpg

ភ្ញៀវទេសចរណ៍ទៅកំសាន្តនៅលើកោះនេះ រីករាយជាមួយការហែលទឹក ស្រូបខ្យល់អាកាសបរិសុទ្ធ ដើរលេងតាម ឆ្នេរ  គយគន់ផ្កាយនិងរាំលេងកំសាន្តនៅពេលរាត្រី។ ពិសេស ភ្ញៀវទេសចរ​ទាំងអស់​អាចស្នាក់នៅជា​លក្ខណៈ គ្រួសារ​ជាមួយផ្ទះតូចៗជា​ច្រើនរបស់អ្នក ភូមិ ដែលរស់នៅលើកោះនិងបោះតង់ ឬ​ចងអង្រឹងគេង​ក្រោមដើមឈើ ។

IMG_7720koh-tonsay-il-e-du-lapin-kep-cambodge

ឈ្មោះកោះទន្សាយ​បានក្លាយមកពីពាក្យ " រំសាយ" ព្រោះនៅពេលដែលស្តេច សាគររាជ អស់សង្ឃឹមក្នុង ការតស៊ូ ដោយមាន ការបែកបាក់ ពលសេនា និងបក្សពួកខ្លួន​​អស់ជាច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅ​សេសស់ឆ្លង សមុទ្រមកដល់​កោះមួយនៅ​ខាងមុខក្រុងកែប ហើយក៏ធ្វើការរំសាយទ័ពនៅទីនោះទៅ។ ដោយការ​ហៅតៗគ្នាកោះ រំសាយ បានក្លាយជា កោះអំសាយ កោះអន្សាយ ក្រោយមកជាកោះ​ទន្សាយរហូត​ដល់សព្វថ្ងៃនេះ។

http://www.khmeronlinenews.com/wp-content/uploads/2014/04/51409650.jpg

http://www.khmeronlinenews.com/wp-content/uploads/2014/04/63192043.jpg

http://www.khmeronlinenews.com/wp-content/uploads/2014/04/Sihanouk-Ville-001.jpg

ទស្សនាពីការធ្វើដំណើរ និងកំសាន្តនៅលើរមណីយដ្ឋានធម្មជាតិកោះទន្សាយ៖

(ដោយ៖ TR)