សារអេឡិចត្រូនិច
លេខ​សម្រាប់​គ្រា​អាសន្ន​​​​ត្រូវ​ស្ត្រី​ម្នាក់​​ហៅ​ទារ​បារី​ជក់​ ឯ​ក្មេង​ប្រុស​អាយុ​10​ឆ្នាំ​ព្រោះ​តែ​មិន​ចង់​ទៅ​ដេក​


ស្រ្តីនៅរដ្ឋតិចសាស់​ម្នាក់ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់ពីបទ ហៅទៅ​លេខ​​៩១១​ទារ​រក​បារី​ជក់​ទាំង​យប់​អធ្រាត្រ ។មន្រី្ត​ប៉ូលិស​មា្នក់​​ប្រាប់ឲ្យដឹងថា ស្រ្តី​​នោះ​បាន​ហៅ​ទៅលេខ​៩១១​​​នៅ​ប្រហែល​ម៉ោង​​១និង​១៨​នាទី​​រំលង​អធ្រាត្រ​ និង​បាន​ប្រាប់​​ភ្នាក់​ងារ​​៩១១​ថា  ៉​ខ្ញុំត្រូវការបារីជក់   ៉។​ នៅពេលនោះ​​​ភ្នាក់​ងារ​​ព្យាយាម​សួរ​ឈ្មោះ ហើយ​នាងប្រាប់ថា ​​ឈ្មោះ​ការី​រ៉ូ​​ប៊ើត ​។ បន្ទាប់​មក​ភ្នាក់​ងារ​សួរ​បញ្ជាក់អា​សយដ្ឋាន​ ​ប៉ុន្តែ​ស្រ្តី​​នោះ​ដឹង​ថា​ខ្លួន​​ច្រឡំ​លេខ​ក៏បិទទៅ ។

ក្រោយមកស្រ្តីជនជាតិស្បែកស អាយុ​៤៨​ឆ្នាំ​​រូប​នោះ​ត្រូវ​ចាប់​ខ្លួន​ដោយ​បាន​ប្រព្រឹត្ត​បទ​ល្មើស​មជ្ឈិម និង​​ប្រមាថ​លេខ​៩១១ ។ ​លេខ​៩១១​ជា​លេខ​ទូរ​ស័ព្ទ​សម្រាប់​ហៅ​​​​ដើម្បី​ពេល​​​អាសន្ន ដែលត្រូវ បាន​​ប្រើ​ជា​ទូ​ទៅ​នៅ​គ្រប់​ប្រទេស ។ ​ចំណែក​ក្មេងប្រុសអាយុ១០​ឆ្នាំ​ម្នាក់​បាន​ហៅ​​ទៅ​លេខ​៩១១​ដោយ​សារ​មិន​ចង់​ទៅ​ដេក​ ។

ក្មេង​ប្រុស​នោះ​បាន​ហៅ​ទូរស័ព្ទ​​ចេញ​ពី​​ប្រក់តុន ​នៅ​រដ្ឋ​មា៉​សា​ជូសេត ទៅ​លេខ​៩១១​នៅ​ម៉ោង​ប្រហែល​​៨និង​៩​នាទី​​យប់​ដោយ​​និយាយ​ថា​​  ៉ខ្ញុំ​មិន​​ចង់​ទៅ​ដេក​ទេ​  ៉​។​​​ បន្ទាប់​​មក​​ភ្នាក់​ងារ​៩១១​បាន​​​ហៅ​ទូរ​ស័ព​​្ទ​ទាក់​ទង​ទៅ​ម្តាយ​ក្មេងប្រុស​​នោះ​វិញ​ដើម្បី​ឲ្យ​ពន្យល់​​​​អំ​ពី​ស្ថាន​ភាព​នៃ​ក្មេង​នោះ ។​ ​​ប៉ូលិស​ទៅដល់ផ្ទះក្មេងប្រុស​នោះ​ភ្លាម​ដើម្បី​ប្រាប់​ពេល​​វេលា​ដែលត្រូវ​ហៅទូរស័ព្ទ​ទៅ​លេខ​៩១១ ៕​