សារអេឡិចត្រូនិច
រមណីយដ្ឋាន​ទន្លេបាទី​


​រមណីយដ្ឋាន​ទន្លេបាទី​ស្ថិត​​នៅ​ភូមិ​ថ្នល់​ទក្សិណ​ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ​ដែល​មាន​​ចម្ងាយ​ប្រមាណ​៣០​គ​.​ម​ពី​ភាគ​ខាងត្បូង​រាជធានី​ ភ្នំពេញ​។ ​ក្រៅពី​ជាទី​កម្សាន្ត​​លើ​ផ្ទៃ​ទឹក​កៀក​នឹង​រាជធានី​ទន្លេបាទី​​ក៏​ជា​កន្លែង​គោរព​សក្ការៈ​មួយ​ដ៏​ពិសិដ្ឋ​ និង​កន្លែង​សម្រាប់​​កម្សាន្ត​នា​ចុង​ស​ប្តា​ហ៍​​សម្រាប់​ប្រជាជន​​នៅ​តំបន់​នេះ​ព្រោះ​​នៅ​ក្បែរ​នោះ​មាន​ប្រាសាទបុរាណ​ពីរ​គឺ​ប្រាសាទតាព្រហ្ម​ និង​ប្រាសាទយាយពៅ​ដែល​​បាន​កសាង​ឡើង​នៅ​ចុង​​សតវត្សរ៍​ទី​១២​ ដើម​សតវត្សរ៍​ទី​១៣​ក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័ន​ទី​៧​ ។​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​​នឹង​មិន​ភ្លេច​ចូល​ទស្សនា​​ប្រាសាទ​ដែល​ជា​កេរដំណែល​​ដូនតា​ខ្មែរ​ឡើយ​​មុខ​ន​ពេល​គេ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ និង​ទទួលទាន​​អាហារ​លើ​ផ្ទៃ​ទឹក​។​



​ប្រាសាទតាព្រហ្ម​​កសាង​ ឡើង​នៅ​សតវត្សរ៍​ទី​១២​ដើម​សតវត្សរ៍​ទី​១៣​ (១១៨១-១២០១)​  នៅ​ក្នុង​រជ្ជកាល​​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​ និង​ព្រហ្មញ្ញសាសនា​តាម​រចនាបទបាយ័ន​ដែល​​មាន​បណ្តោយ​៤២​ម​ទទឹង​៣៦​ម​និង​កម្ពស់​១១​ម​។ ​បច្ចុប្បន្ន​តួ​​ប្រាសាទ​ថែវ​កំពែង​គោ​បុ​រៈ​​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​ត្រូវ​ទទួល​ រង​នូវ​ការ​ខូ​ត​ខាត​យ៉ាង​ខ្លាំង​។​ ប្រាសាទ​នេះ​ កសាង​ឡើង​អំពី​ថ្មភក់​និង​ថ្មបាយក្រៀម​មាន​ជញ្ជាំង​ខណ្ឌ​ជា​បន្ទប់ៗ​។​ ផ្នែក​ខាងក្រៅ​លម្អ​ដោយ​​ចម្លាក់​លៀន​ដែល​បង្ហាញ​​ពី​ទេពអប្សរ​ក្នុង​រឿង​ទេវ​កថា​​របស់​ព្រហ្មញ្ញសាសនា​។​ ផ្នែក​ខាងក្នុង​មាន​៥​បន្ទប់​ដែល​មាន​ព្រះ​ពុទ្ធរូប​ក្នុង​សតវត្សរ៍​ទី​១៣​ពីរ​អង្គ​ បែរមុខ​ទៅ​ទិស​ខាងកើត​នៅ​ពីមុខ​រូប​គ្រុឌ​។​





​កសាង​អំពី​ថ្មភក់​ ដោយ​ជ្រុង​នីមួយៗ​ មាន​ប្រវែង​៧​ម៉ែត្រ​ ប្រាសាទ​យាយពៅ​​គឺជា​សំណង់​​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​អង្គរ​ គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ពន់ពេក​ទោះបីជា​សព្វថ្ងៃ​នេះ​ពុំ​ទាន់​បាន​ទទួល​នូវ​ការ​ជួស​ ជុល​នៅឡើយ​ក៏​ដោយ​។​ប្រាសាទ​នេះ​បែរ​ ទៅ​ទិស​ខាងកើត​ ដោយ​មាន​អន្តរ​សាល​  មួយ​លយ​ចេញ​មុខ​ហើយ​ស្ថិត​នៅ​លើ​ខឿន​មួយ​មាន​កម្ពស់​ប្រមាណ​ជា​១​ម៉ែត្រ​។​ក្បាច់​ផ្តែរ​វិញ​ គេ​ឃើញ​មាន​ចម្លាក់​តំណាង​ទេព​ ប្រណំ​ឆ្លាក់​ជា​៣​ជួរ​ហើយ​ក្នុង​មួយៗ​មាន​ ទេព​ប្រណំ​ចំនួន​៩​ លើកលែងតែ​នៅ​លើ​ជួរ​ ទី​១​មាន​ទេព​ប្រណំ​តែ​៨​ អង្គុយ​អម​សង​ ខាង​ព្រះពុទ្ធ​អង្គ​។​

http://www.cen.com.kh/images/culture/all_images/img493.jpg

http://www.cen.com.kh/images/culture/all_images/img492.jpg

​ខឿន​ប្រាសាទ​នេះ​ដែល​ពី​ដើម​ហ៊ុម​ព័ទ្ធ​ដោយ​បង្កាន់ដៃ​នាគ​សព្វ​ថ្ងៃនេះ​កប់​ក្នុង​ដី​។​ផ្នែក​ខាងលើ​នៃ​ប្រាសាទ​បាន​រលុះ​រលំ​ធ្លាក់​ចុះ​ក្រោម​ហើយ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ លាស់​គេ​អាច​សន្មត់​ថា​ ប្រាសាទ​នេះ​ពី​ដើម​មាន​កម្ពស់​ប្រមាណ​ជា​១៥​ម៉ែត្រ​ តែ​សព្វថ្ងៃ​នៅ​សល់​កម្ពស់​តែត្រឹម​៨​ម៉ែត្រ​ តែ​ប៉ុណ្ណោះ​ ទេ​។​ ជា​ទឹកដី​ចាស់​បរិវេណ​នៃ​ប្រាង្គ​ប្រាសាទ​បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​វប្បធម៌​នា​សម័យ​បុ​រេ​អង្គរ​មួយ​ចំនួន​ ដូច​ជា​ខឿន​ ប្រាសាទ​ ជា​សិលាចារឹក​ នា​ចុង​ស​.​វ​ទី​៦​ដើម​ស​.​វ​ទី​៧​ ជាដើម​ ដែល​គេ​មិន​ត្រូវ​មើល​ រំលង​។​ នៅ​ក្បែរ​ប្រាសាទ​គេ​ឃើញ​គំនរ​ថ្ម​ ចម្លាក់​ដូច​ជា​ដងខ្លួន​នៃ​បង្កាន់ដៃ​ជា​សត្វ​នាគ​និង​សមាសធាតុ​តុបតែង​ប្រាសាទ​ បាក់បែក​ខាងលើ​នេះ​។​

​ម្យ៉ាងវិញទៀត​ គេ​ក៏​បានឃើញ​នូវ​ក្បាច់​ផ្តែរ​មួយ​នៅ​ខាង​មុខ​ដែល​ឧទ្ទិស​ចំពោះ​  ព្រះពុទ្ធ​សាសនា​ដោយ​មាន​វត្តមាន​របស់​ ចម្លាក់​ពុទ្ធបដិមា​មួយ​ព្រះ​អង្គ​គង់​ប្រថាប់​នៅ​ចំ​កណ្តាល​នៃ​ក្បាច់​ផ្តែរ​។​ទី​នេះ​ក៏​ជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​អ្នកមាន​ជំនឿ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ ដែល​គេ​តែង​ឃើញ​មាន​អ្នក​ចូល​បន់ស្រន់​មិន​ដែល​ដាច់​ទាំង​អ្នក​នៅ​ទី​ជិត​និង​ទី​ឆ្ងាយ​។​



​ផ្ទៃ​បឹង​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​មាន​តូប​តូច​ធំ​ប្រក់​ស្បូវ​និង​ស្លឹក​ត្នោត​ជា​ច្រើន​សង់​លើ​ផ្ទៃ​ទឹក​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​។​ អ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ភ្លេច​គឺ​ការ​ទទួលទាន​អាហារ​ស្រុកស្រែ​ដ៏​មានឱជារស​ប្រចាំ​តំបន់​មាន​ដូច​ជា​មាន់​ដុត​ ,​ ក្តាម​បំពង​,​ ក្តាមប្រៃ​,​ កំពឹស​លីង​,​ ខ្យង​ស្ងោរ​ជ្រលក់​នឹង​ទឹកអំបិល​ក្រសាំង​,​ឃ្មុះ​អាំង​,​ជ្រក់​អង្ក្រង​,​ ប្រហុក​ខ្ចប់​ស្លឹក​រមៀត​ដុត​ និង​អន្លក់​ខ្ចី​,​ ម្ជូរ​កូន​ត្រី​,​ កកូរ​ ត្នោត​ជាដើម​។​

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQOrBTsuQj7JxL_xjw9DUwI2c5PxpHtz2apt94PKxQVt6IzCLLW

​ក្រៅពី​រសជាតិ​អាហារ​ពិសេសៗ​នេះ​អ្នក​កម្សាន្ត​មិន​ភ្លេច​ភ្លក់​រសជាតិ​ផ្លែ​ឈើ​ក្នុង​តំបន់​មាន​ដូច​ជា​ ត្នោត​,​ ខ្នុរ​,​ ចេក​,​ ឪឡឹក​,​ ម្នាស់​,​ ស្វាយ​ថ្មីៗ​ស្រស់​ទើបនឹង​ បេះ​ពី​ដើម​។​អ្នក​ដែល​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ក្រៅ​ ពី​ជួល​តូប​សម្រាក​កម្សាន្ត​វា​ក៏​ជា​កន្លែង​ ស្ទូចត្រី​សម្រាប់​ភ្ញៀវ​ទេសចរ​ និង​ប្រជាជន​ក្នុង​តំបន់​ផង​ដែរ​ ៕