សារអេឡិចត្រូនិច
បូថក់ស៍ អាចព្យាបាលជំងឺប្រអប់ជើង


យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មិច​ស៊ិ​ក បាន​រកឃើញថា ការចាក់ បូថ​ក់ស៍ ជួយ​ព្យាបាល​ជំងឺ​រលាក​កែងជើង (Plantar Fasciitis) បាន​ប្រសើរ​ជាង​ការព្យាបាល​ដែល​ប្រើ​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ដ​។​

​​ក្នុងចំណោម​កីឡាករ​រត់ប្រណាំង និង​មនុស្ស​ធាត់​លើស​ទម្ងន់ ជំងឺ​រលាក​កែងជើង កើតឡើង​នៅពេល​ជាលិកា​ភ្ជាប់​កែងជើង (Plantar Fascia) កើតការ​រលាក​។ យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ឲ្យ​ដឹងថា ការព្យាបាល​ដោយ ស្តេ​រ៉ូ​អ៊ី​ដ អាច​នាំទៅរក​ការ​ធ្លាយ​ភ្នាស​គ្រប់​ជាលិកា​ភ្ជាប់​កែងជើង​បាន​។​

​ហេតុដូច្នេះ ក្រុម​អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ នូ​អេ​វ៉ូ លី​យ៉ុង (Autonomous University of Nuevo Leon) ប្រទេស​ម៉ិច​ស៊ី​ក បាន​បង្កើត​នូវ​ការពិសោធន៍​ថ្មី​មួយ ដើម្បី​ប្រៀបធៀប​ការព្យាបាល​ដោយ ស្តេ​រ៉ូ​អ៊ី​ដ ជាមួយនឹង​ជម្រើស​ការចាក់​បូថ​ក់ស៍ ដែល​ធ្វើការ​ដោយ​រារាំង​ប្រព័ន្ធ​ប្រសាទ neurotransmittter acetylcholine ដែល​ធ្វើ​ឲ្យ​ខ្សោយ​សាច់ដុំ រយៈពេល​ច្រើន​ខែ​នោះបាន​។ ក្រុម​អ្នកស្រាវជ្រាវ បានជ្រើសរើស​អ្នកជំងឺ ៣៦​នាក់ និង​បែងចែក​ពួកគេ​ជា​ពីរ​ក្រុម ដោយ​មួយក្រុម ព្យាបាល​ជាមួយ​ស្តេ​រ៉ូ​អ៊ី​ដ និង​មួយក្រុម​ទៀត ព្យាបាល​ជាមួយ​បូថ​ក់ស៍ ហើយ​ក្រុម​ទាំងពីរ​បាន​បំពេញ​នូវ​លំ​ហាត់ប្រាណ ពន្យឺត​សាច់ដុំ ដែលជា​ពិធី​ព្យាបាល​មួយបែប​ទៀត​។​

​​លទ្ធផល ដែល​ចុះផ្សាយ​ក្នុង​ព្រឹ​ត្ត​ប​ត្រ Foot & Ankle International បាន​បង្ហាញថា ខណៈដែល​ក្រុម​ទាំងពីរ ត្រូវបាន​រកឃើញថា បាន​ធូរស្បើយ ក្រុម​បូថ​ក់ស៍ ត្រូវបាន​រកឃើញថា មានការ​ឈឺចាប់​តិចជាង និង​ត្រូវ​វាយតម្លៃថា ជំងឺ និង​មុខងារ​នៃ​ប្រអប់ជើង មាន​ភាពល្អប្រសើរ​ជាង​៕