សារអេឡិចត្រូនិច
រមណីយដ្ឋាន ក្បាលទឹក និងប្រាសាទទឹកឆា


ព្រះធាតុទឹកឆាស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយ ៣៩ គ.ម ពីទីរួមខេត្ត ចូលពីផ្លូវជាតិ ១៣ គ.ម ត្រង់ភូមិក្រូចត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក ៥ គ.ម ទើបទៅដល់ព្រះធាតុ ទឹកឆានោះ ។


នៅក្បែប្រាសាទមានជ្រោះ​ប្រឡាយទឹកតាំងពីបុរាណមក មានទឹកហូរ ខួបប្រាំងខួបវស្សា គឺនៅរដូវវស្សាពេញ ប្រៀបដោយទឹក ឯនៅរដូវប្រាំងវិញនៅសល់ទឹកត្រឹមក្បាលជង្គង់ ឬលើក្បាលជង្គង់បន្តិច។ ទឹកនេះថ្លាឆ្វេងហើយ ហូរមិនចេះ ឈប់ ជាហេតុនាំឲ្យអ្នក​ទេសចរអាចហែលទឹក​យ៉ាងសប្បាយរីករាយ។ សងខាងប្រឡាយទឹក ថ្លាឆ្វេង នេះមានរុក្ខជាតិដុះរកេតរកូត តែសព្វថ្ងៃនេះ គេកាប់រំលំឲ្យ បានជាវាលរាបមួយកន្លែងយ៉ាងធំ ត្រូវផ្លូវទឹកបែក​ចេញ ជាឆ្នេរធំល្ហរល្ហាច គឺចំត្រង់តួប្រាសាទថ្ម។ អាស្រ័យដោយទីកន្លែងត្រជាក់ត្រជុំ មានធារទឹក និងដោយម្លប់ ត្រឈឹង ត្រឈៃ ដុះព័ទ្ធប្រាសាទបុរាណ ដូច្នេះហើយបានជាទេសចរនាំគ្នា ទៅកំសាន្តទស្សនាក្នុងពេលសម្រាកម្តងម្កាល នាំឲ្យលេចលឺឈ្មោះល្បីខ្ចរខ្ចាយ។ ធាទឹកឆាមានប្រវែង ៣គ.ម ការ៉េ ដែលមានប្រភពជិត ១០ កន្លែងនៃតំបន់ភ្នំ និងខ្ពង់រាបខាង​កើតឈៀងខាងជើងនៃ​តំបន់នេះដែលគេហៅថា "ក្បាលទឹក" ។ អាងស្តុកទឹក​នេះមានជម្រៅជា មធ្យមប្រមាណជាង ២ ម ដែលគេអាចបង្ហូរទឹកតាមច្រកបី ដែលតាមទ្វាទឹកអាចបិទបើកបាន។


                                      សកម្មភាពប្រជាពលរដ្ឋទៅលេងកំសាន្តនៅក្បាលទឹក

                                              ផ្លូវទៅកាន់ទីកម្សាន្តក្បាលទឹក


នៅពេលថ្មីៗនេះ មានការបង្កើត​ជារមណីយដ្ឋានថ្មីតូច​មួយនៅតំបន់ទឹកឆា អ្នកផងគេហៅ​តំបន់នោះថា ក្បាលទឹក។ តំបន់ក្បាលទឹក នេះគឺជាចំណុច ប្រភពទឹកចេញធម្មជាតិ ដែហូរពីកើតទៅ លិចចាក់ទៅតំបន់ទឹកឆា ។ ដោយសា តែតំបន់នេះ ជាចំណុចទឹកចេញ ដូច្នេះគេក៏ហៅតំបន់នោះថា ក្បាលទឹកៗតែម្តងទៅ ។ កាល​ពី​ដើម​​មក​ហើយ អ្នក​ផង​ដែល​និយម​​ហែល​ទឹក​លេង តែង​តែ​ទៅ​លេង​ទឹក​​នៅ​តំបន់​ទឹក​ឆា នៅ​វេលា​ចូល​ឆ្នាំ ឬ​បុណ្យ​ប្រពៃណី​ផ្សេងៗ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹក​ឆា​នេះ​ជា​អាង​ទឹក​ដែល​​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់ (បារាយណ៍) ដែល​មាន​អាយុ​​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ ហើយ​ទទួល​​បាន​ការ​ជួល​ជុល​ច្រើន​​លើក​ច្រើន​សា​ផង​ដែរ ដែល​ចុង​ក្រោយ​​នេះ​មាន​ការ​ធ្វើ និង​លើក​ជើង​ទំនប់​ពី​ស៊ីម៉ង់​តែ​ម្ដង ។

https://fbcdn-profile-a.akamaihd.net/hprofile-ak-xap1/t1.0-1/p320x320/1779263_637803546272821_7382754298242779687_n.jpg