សារអេឡិចត្រូនិច
ជនជាតិអូទ្រីស សំរុកចូលល្អាងចម្លែក ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃ


នោះ​គឺជា​ល្អាង​ទេសចរណ៍​ដ៏​ល្បី​ក្នុងការ​ព្យាបាល​ជំងឺ​លើ​ពិភពលោក ។ បណ្តា​ល្អាង​ព្យាបាល​ជំងឺ​នៅ Gastein ក្នុង​១​ឆ្នាំ ទទួល​អ្នក​មក​ព្យាបាល​ជាង ៧៥.០០០​នាក់ ។​ អ្នកជំងឺ​ស្លៀក​ឈុត​ហែល​ទឹក ពេល​ចូលក្នុង​ល្អាង​ព្យាបាល​ជំងឺ តាមរយៈ​វិធីសាស្ត្រ​មួយ កំពុង​រង​ការឈ្លោះប្រកែក​គ្នា ពី​បញ្ហា​ប្រើ​វិទ្យុសកម្ម radon ដើម្បី​ព្យាបាល​ជំងឺ​គ្រប់បែបយ៉ាង តាំងពី​រលាក​សន្លាក់ឆ្អឹង ដល់​កើត​ភ្លឺ ។​

​ក្នុង​អតីតកាល​នាពេល​រុករ​កមាស ពលរដ្ឋ​នៅ Gastein ជិត​ភ្នំ Radhansherg បាន​ពិនិត្យឃើញថា ឧស្ម័ន​វិទ្យុសកម្ម នៅក្នុង​ល្អាង​ដែលមាន​កម្រិត​សំណើម​ខ្ពស់ និង​សីតុណ្ហភាព​ដល់​ទៅ ៤១,៥​អង្សា បាន​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ និង​ព្យាបាល​ជំងឺ​គ្រោះថ្នាក់ៗ​បានជា​សះស្បើយ​ក្នុង​សមាមាត្រ​ឡើងដល់​៩០% ។​

វីបើ​មាន​មនុស្ស​ច្រើន​នាក់​បាន​សះស្បើយ តែ​របៀប​ព្យាបាល​នេះ​នៅ​រង​ទទួល​ការជជែក​វែកញែក ។​ ពេល​ឈរ​ពី​មាត់​ល្អាង​នោះ បណ្តា​ល្អាង​ព្យាបាល​នៅ Gastein ពុំ​ខុសប្លែក​អ្វី​នឹង​បន្ទប់​ពិនិត្យ​ព្យាបាល​ទំនើប​ដែលមាន​វេជ្ជបណ្ឌិត និង​បុគ្គលិក​ពាក់អាវ Blouse ស ។ ចម្លែក​ត្រង់​ថា វា​ស្ថិតនៅ​ជ្រៅ​ខាងក្នុង​ភ្នំ Radhansherg ។​

​បន្ទាប់ពី​ត្រួតពិនិត្យ អ្នកជំងឺ​ត្រូវបាន​ណែនាំ​ឲ្យ​ប្តូរ​សម្លៀកបំពាក់​រួច​ឡើង​លើ​ខ្សែ​រ៉​ត​នៅ​ប្រមាណ​2km ចូលក្នុង​ល្អាង​ព្យាបាល ។ នៅ​ទីនោះ​ពួកគេ ត្រូវបាន​ឲ្យ​ដេក​សម្រាក​លើ​គ្រែឈើ ។​ កំដៅ និង​សំណើម​អាចធ្វើ​ឲ្យ​អ្នកខ្លះ​មិន​ធ្លាប់​ពិបាក​ដកដង្ហើម​ពេលនោះ គ្រាន់តែ​ចុច​កណ្តឹង​ភ្លាមនោះ​បុគ្គលិក​នឹង​នាំ​ពួកគេ​ទៅកាន់​រថភ្លើង បញ្ជូន​ពួកគេ​ចេញ​ក្រៅ ក្នុងករណី​មាន​អាសន្ន ។​ ទោះជា​មានការ​វែកញែក​ក្តី ប៉ុន្តែ​ការ​សះស្បើយ​ពី​ជំងឺ​ដ៏​អស្ចារ្យ​បានធ្វើ​ឲ្យ​អ្នកជំងឺ​មិនតិច​នាក់​ទេ តែង​ឃើញ​ត្រឡប់​មករក​ព្យាបាល​នៅ​ទីនោះ​វិញ ៕