សារអេឡិចត្រូនិច
កម្មសិទ្ធិមានកំនត់


ច្រូច កំពុងតែលាងឡានហើយនិយាយទៅកាន់ផ្លយថាៈ
ច្រូចៈ អីយ៉ាផ្លយ! នេះជាឡានរបស់ឯងមែនទេ ឥឡូវ ដូចជាមិនធម្មតាជិះសុទ្ធ តែឡានទំនើបផង
ផ្លយៈ ត្រូវហើយ វាជារបស់គ្នាមែន…!!! ប៉ុន្តែកម្មសិទ្ធិ ម្តងម្កាលទេវ៉ើយ

ច្រូចៈ ហេតុអី????
ផ្លយៈ ព្រោះថាពេលណាឥវ៉ាន់បញ្ចុះថ្លៃ រឺ ទៅផ្សារជាមួយមិត្តភក្តិ វាជាកម្មសិទ្ធិ
របស់ប្រពន្ធគ្នា!ពេលណាមានការប្រគុំតន្ត្រីធំៗតាំងពិពណ៌មើលកុនវាជាកម្មសិទ្ធិ របស់កូនស្រីគ្នា!ពេលណាមានការប្រកួតបាល់ទាត់ជាតិ រឺ អន្តរជាតិ វាជាកម្មសិទ្ធិ
របស់កូនប្រុសគ្នា!ហើយពេលណាឡានខូច អស់សាំង រឺ ប្រលាក់ដីវាជាកម្មសិទ្ធិ របស់គ្នាហ្នឹងណា!
ច្រូចៈ អុញ…ម៉្យាងដែរ….