សារអេឡិចត្រូនិច
ខ្វាក់ក្លែងក្លាយ


អ្នកដំណើរម្នាក់បោះក្រដាស​​ប្រាក់ដុល្លារ ចូលកំប៉ុងអ្នក​សុំទាន តែក្រដាស​ប្រាក់ត្រូវខ្យល់ បក់ប៉ើងទៅម្ខាង​ចម្ងាយ​ប្រហែលពីរម៉ែត្រ ។ អ្នកសុំទានស្ទុះតាមក្រដាស​ប្រាក់មួយដុល្លារ ជាប់ ។ ឃើញដូច្នេះអ្នក​ដំណើរបើកភ្នែកធំៗ ៖

អ្នកដំណើរ៖ យី, ឯងមិនមែនខ្វាក់​មែនទែនឯណា! ប៉ុន្មានថ្ងៃដើរកាត់​​ទីនេះ​ខ្ញុំខំតែជឿថា ឯងជា​​មនុស្សខ្វាក់ ។ អ្នកសុំទាន​៖ អ្នកសុំទាន​លើក​ដៃឃាត់ -កុំមាត់ឮពេក ។ អ្នកសុំទាន​ដែលចំណាំ តែអង្គុយសុំលុយត្រង់​កន្លែងនេះ​   ​​                គេអត់​មកទេ។ ​​​ខ្ញុំចូលជំនួសគេ​មួយពេលរក​លុយចាយតើ ។
អ្នកដំណើរ៖ ចុះអ្នកសុំទានខ្វាក់​មែន​​ទែននោះទៅ ណា​ហើយ ?
អ្នកសុំទាន​៖ ថ្ងៃនេះគេទៅមើលកុនរឿងថ្មី បាត់ហើយ។