សារអេឡិចត្រូនិច
ម្ដេចប៉ាមិនខំរៀន !!


ក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛ មួយសន្លឹក និង ១០០០៛ មួយសន្លឹក

ក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛
មួយសន្លឹក និង ១០០០៛ មួយសន្លឹក តើប៉ារើសយកមួយណា?” ប៉ាប្រាកដជារើសយក
ក្រដាស ១០០០៛ ហើយ ។ “ចុះហេតុអ្វី…ប៉ាមិនរើសយកទាំង២សន្លឹកទៅ” កូនតប។ “
ប៉ា! កូនសួរប៉ាមួយទៀត… ថ្ងៃមុនគេមកទារលុយប៉ាជំពាក់គេ ប៉ាថាមិនមានលុយទេ
ចាំលើកក្រោយទៅ បើសិនជាគេមកទាប៉ាម្ដងទៀត តើប៉ាឆ្លើយថាយ៉ាងម៉េច?” “ប៉ា
ឆ្លើយថាមិនមានលុយដដែលហ្នឹង…!” “ហេតុអ្វីទៅប៉ា?” “ព្រោះប៉ាជាមនុស្សនិយាយថា
ម៉េច គឺថាអញ្ចឹងណាកូនប្រុស…” ។ “អញ្ចឹងកូនសួរប៉ាជាលើកចុងក្រោយ! ហេតុអ្វីផ្ទះ
គេរាល់គ្នាសុទ្ធតែធំ បែជាផ្ទះរបស់យើងវិញតូចអញ្ចឹងប៉ា…!” “នោះគឺដោយសារប៉ា
គ្មានលុយសង់ឲ្យធំដូចគេហ្នឹងណា…!” ឪពុកតប “ដើម្បីឲ្យផ្ទះរបស់យើងធំ តើយើង
ត្រូវធ្វើដូចម្ដេច?” កូនសួរ ។ “ដើម្បីបានផ្ទះធំកូនត្រូវខិតខំរៀនសូត្រឲ្យចប់ចុងចប់ដើម
ហើយរកការងារឲ្យបានប្រាក់ខែច្រើន នោះយើងអាចមានផ្ទះធំបានហើយកូន…!” ឪពុក
ឆ្លើយ “ចុះកាលពីប៉ានៅក្មេង ម្ដេចប៉ាមិនខំរៀនដែរទៅ?” កូនសួរ “យើស! អាកូននេះ!”