សារអេឡិចត្រូនិច
ផាក ពិន័យ


បុរសម្នាក់ ត្រូវបានពួកម៉ាកបបួលទៅផឹកស៊ី តែដោយគាត់ទៅយឺតជាងគេ ហេតុនេះ គ្រាន់តែអង្គុយចុះភ្លាម មិត្តភ័ក្តិក៏ស្រែកព្រមៗគ្នាថាៈ
- អ្នកមកយឺតត្រូវផាក! គឺផាកឲ្យធ្ងន់!

- បុរសរូបនេះ ត្រូវផឹកពីមួយកែវ ទៅមួយកែវ ទៅតាមចំនួនអ្នករួមតុ។
- ពេលផឹកស៊ីចប់សព្វគ្រប់ គាត់ក៏ស្រវឹងធ្លាក់ភ្នែក រួចក៏ជិះម៉ូតូ មើលភ្លើងក្រហមលែងឃើញ ក៏ត្រូវប៉ូលីសឃាត់ ហើយប្រាប់ថាៈ លោកត្រូវតែផាកពិន័យ!
- ដោយភ្នែកបើកស្ទើរពុំរួចផងនោះ ហើយអារម្មណ៍ខឹង ដែលត្រូវគេផាកពិន័យក្នុងពេលផឹកស៊ី ហើយកំពុងដិតជាប់ក្នុងខួរក្បាល បុរសរូបនេះ ស្រែកថាៈ ផាកទៀតអ្ហេស! ផាកក៏ផាកទៅ ចាក់ស្រាមកចឹង!!!
- ប៉ូលីសៈ គ្រវីក្បាល!!!