សារអេឡិចត្រូនិច
ដាក់​មួយ​អង្គមួយ​វែក


ម្ដាយ៖ កូនអ្ហាស៍! លោកនិមន្តមកបិណ្ឌបាតហើយ កូនទៅដាក់អោយម៉ែបន្តិច, ដាក់មួយអង្គមួយវែកទៅណា! កូនប្រុស៖ បាទ ម៉ែ!
កូនប្រុសគាត់ក៏ទៅដាក់, បន្តិចក្រោយមក ម្ដាយក៏ស្រែកសួរកូនពីក្រោយផ្ទះ។
ម្ដាយ៖ ដាក់បាតលោកហើយឬនៅកូន?
កូនប្រុស៖ ដាក់ហើយម៉ែ! តែដាក់បានតែបីអង្គទេ។
ម្ដាយ៖ អ្ហា៎!! ម៉េចអ៊ីចឹង???
កូនប្រុស៖ ម៉ាអង្គទៀតរត់លឿនណាស់ម៉ែអើយ ខ្ញុំដាក់អត់ទាន់ទេ។