សារអេឡិចត្រូនិច
មិនគួរសោះ !!


ប្រុសស្អាត រាងសង្ហាដូចតារាភាពយន្ដម្នាក់ ទើបតែផ្លាស់មកនៅថ្មី ធ្វើឲ្យចិន្ដានាងរំភើប
ស្ទើរតែហើបខ្លួនពីដី ជាមួយនឹងស្នាមញញឹមដ៏គួវឲ្យក្ដិចខ្ញាំរបស់គេ គ្រប់ពេលដែល
ដើរជួបមុខគ្នាម្ដងៗ។ ចិន្ដាតែងតែលួចគយគន់គួរជាប្រចាំ ព្រមទាំងលួចញញឹមគិតក្នុង
ចិត្តថា “ប្រុសអីក៏ស្អាតអីស្អាតយ៉ាងនេះ បើសិនជាបានថ្នាក់ថ្នមបមបី ជាតិនេះមិនដឹង
ជាមានសេចក្ដីសុខយ៉ាងណានោះទេ” ។ ប៉ុន្ដែយប់នេះ ចិន្ដាបាន(លប ស្ដាប់ឮសំឡេង
មនុស្សស្រីនៅក្នុងបន្ទប់របស់គេ ធ្វើឲ្យមានការខកចិត្ត សេចក្ដីអស់សង្ឃឹម ការច្រ

ណែនឈ្នានីស កើតឡើងពេញខួរក្បាលរបស់នាងក្នុងពេលនេះ នាងគិតក្នុងចិត្តថា
“ តើមីស្រីណាមួយ វាហ៊ានមកលូកថ្លើមអញយ៉ាងនេះ???” ប៉ុន្ដែទន្ទឹមជាមួយគ្នានេះ ការចង់ដឹងចង់ឮរឿងគេក៏មានទំហំប៉ុនគ្នាដែរ ទើបខំផ្ទៀងត្រចៀកស្ដាប់បន្ដ ថាមាន
រឿងអីកើតឡើងខាងក្នុង....“ឆាប់ដោះអាវ និងសំពត់របស់ខ្ញុំចេញភ្លាម! ” ជាពាក្យ
បង្គាប់បញ្ជារបស់ស្រីនោះ “ហើយដោះអាវទ្រនាប់ព្រមទាំង ស្រោមបាររបស់ខ្ញុំផង!”
នាងនោះបញ្ជាបន្ដ ។ សំឡេងដែលបានឮ ធ្វើឲ្យចិន្ដារមួលពោះ ស្រៀបស្រៀវអស់
ហើយពេញអង្គប្រាណ នឹកស្រមើស្រមៃដល់ឋានតុសិតឯណោះ ប៉ុន្ដែត្រូវរំងាប់អា
រម្មណ៍ទុកម៉ាកណ្ដុកសិន មកផ្ទៀងត្រចៀកស្ដាប់បន្ដទៀត ។ ស្ងាត់មួយសន្ទុះទើប មានសំឡេងឮឡើងមកទៀត “ឥឡូវនេះដោះលីអូខ្ញុំចេញ!” នាងនោះបញ្ជាទៅប្រុស ស្អាតដល់ចំណុចចិន្ដាស្ទើរតែគាំងបេះដូងស្លាប់ ព្រោះតែក្ដីស្រើបស្រាល ពុះកញ្ជ្រោល ពេញឱរ៉ាតែនាងត្រូវភ្ញាក់ក្រញាងដូចត្រូវគេចាក់គូទអ៊ីចឹង នៅពេលដែលឮសំឡេងពី ខាងក្នុងនោះមកថា “បានហើយ....ចាំទុកណាហ៎ង....លើកមុខលើកក្រោយ ឈប់ លួចខោអាវរបស់ខ្ញុំទៅស្លៀកទៀតណា....ឮទេ!!” ។