សារអេឡិចត្រូនិច
ប្រតិកម្មច្រាស!


នាយកក្រុមហ៊ុនមួយ មានភរិយាជាមនុស្សប្រច័ណ្ឌហួសហេតុ។
នៅថ្ងៃបុណ្យកំណើតក្រុមហ៊ុន ពេលជប់លៀង បុរសរូបនេះ ដោយចង់យកចិត្តថ្លើមប្រពន្ធ ក៏ក្រោកឈរនិយាយថាៈ
- នៅទីនេះ មានតែប្រពន្ធខ្ញុំទេ ដែលអស្ចារ្យជាងគេ!
ស្មានតែប្រពន្ធរំភើប ដឹងអី នាងនោះបានក្តិចមួលភ្លៅយ៉ាងខ្លាំង ហើយខ្សឹបបុរសនោះថាៈ

- បងឯងប្រាកដជាបានសាកជាមួយស្រីៗ នៅទីនេះអស់ហើយឬ បានជាហ៊ាននិយាយថា ខ្ញុំអច្ចារ្យជាងគេនោះ ត្រូវទេ?