សារអេឡិចត្រូនិច
ត្រូវ​រង្វាន់​​ស្រាបៀរ​មួយកំប៉ុង


ប្លយ​ផឹក​ស៊ី​រាល់​យប់​ ហើយ​គាត់​កុហក​ប្រពន្ធ​ថា​មក​យាម​ការិយាល័យ ។
ថ្ងៃ​នេះ​ គាត់​មក​ផឹក​ស៊ី​ដូច​សព្វ​ដង មាន​ស្រី​កំដរ​ឆ្វេង​ស្ដាំ​មហា​​សែន​សប្បាយ។
- កំពុង​ផឹក​ស៊ី ប្លយ​ អ៊ុត​មើល​គម្រប​កំប៉ុង​ស្រាបៀរ​រក​រង្វាន់ អញ​សង្ស័យ​តែ​ត្រូវ​មួយ​កំប៉ុង...?ប្លយ​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ ។
-​ មិន​បាច់​សង្ស័យ​ទេ...ឯង​ច្បាស់​ជា​ត្រូវ​មួយ​កំប៉ុង​ហើយ....(@_@)....

(មិត្ត​ប្លយ​និយាយ​ទៅ​កាន់​ប្លយ នៅ​ពេល​ដែល​ឃើញ​ប្រពន្ធ​ប្លយ​មុខ​មាំ ឈរ​ពី​ក្រោយ​ប្លយ ដោយ​មាន​កាន់​កំប៉ុង​ស្រាបៀរ​នៅ​ក្នុង​ដៃ​ផង ។)