សារអេឡិចត្រូនិច
ដូរ​អាជីព


ពូ​ផ្លយ​បាន​ដូរ​អាជីព​របស់​គាត់​ពី​មុន​មក​ធ្វើ​ជា​អ្នក​រត់​តាក់​ស៊ី។​ មាន​ថ្ងៃ​មួយ​គាត់​បាន​ដឹក​អ្នក​ដំណើរ​ម្នាក់​ដែល​អង្គុយ​ពី​ក្រោយ​គាត់​ទៅ​ តាម​ខេត្ត។​ ចៃ​ដន្យ​អី​មេឃ​ងងឹត​ស្លុប​ឈឹង​ដូច​យប់​អ្នក​ធ្វើ​ដំណើរ​ដែល​នៅ​ពី​ក្រោយ​ គាត់​នោះ​បាន​កេះ​ស្មា​គាត់​សួរ​ថា​តើ​ដល់​កន្លែង​ណា​ហើយ?​ គ្រាន់​តែ​កេះ​ស្មា​គាត់​ភ្លាម​ក៏​ភ្ញាក់​ព្រឺត​ រួច​ក៏​​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ​ធំ​មួយ​ដែល​នៅ​តាម​ដង​ផ្លូវ។ ពេល​នោះ​អ្នក​ដំណើរ​សួរ​ទៅ​គាត់​ថាៈ​

ខ្ញុំ​គ្រាន់​តែ​កេះ​ពូ​សួរ​ថា​ តើ​ដល់​ណា​ហើយ​ម៉េច​ក៏​ពូ​ភ្ញាក់​យ៉ាង​​សាហាវ​បែប​នេះ?​ ពូ​ផ្លយ​ឆ្លើយ​ថា​ ខ្ញុំ​ទើប​តែ​មក​បើក​តាក់​ស៊ី​ប៉ុន្មាន​ថ្ងៃ​នេះ​ឯង​ ពី​មុន​ខ្ញុំ​ជា​អ្នក​បើក​ឡាន​ដឹក​ខ្មោច!!!