សារអេឡិចត្រូនិច
សិស្សឆ្លាត


អាសុនជាសិស្សឆ្លាតតែរៀនមិនដែលបានពិន្ទុល្អសោះថ្ងៃមួយអ្នកគ្រូកំពុងពន្យល់អំពី មេសូត្ររត់មាត់ ស្តីអំពីការប្រៀន ប្រដៅដល់កសិករ: កូនអើយ រកស៊ី កកាយធរណី ប្រពៃ កន្លង ធ្វើស្រែយកស្រូវ មួយឆ្នាំបីដង …គ្រូក៏សួរសិស្សថា : តើសិស្សដឹងទេ ថានរណាជា អ្នករកស៊ីក កាយធរណី? អាសុនលើកដៃហើយឆ្លើយដោយមិនបាច់គិត : បាទអ្នកគ្រូ អ្នកដែលរកស៊ីកកាយធរណីគឺមាន់។ ថ្ងៃមួយទៀតអ្នក គ្រូពន្យល់ អំពីមេរៀនប្រវត្តិសាស្ត្រ


អ្នកគ្រូពន្យល់ថា: “នរណាលក់ទឹកលក់ដី ជាតិរបស់ខ្លួនគឺជា មនុស្សក្បត់ នឹងជាតិរបស់ ឯង។ ”អាសុនមកដល់​ផ្ទះពេល កំពុងទទួលទាន បាយជួបជុំក្រុមគ្រួសារអាសុន ក៏និយាយ ប្រាប់ឪពុកវាថា: ពុកឯងជាជនក្បត់ជាតិ ឪពុកខឹងយ៉ាង ខ្លាំងក៏សួរទៅ អាសុនវិញ “ហេតុអី ឯងនិយាយអញ្ចឹង” ។ អាសុន ឆ្លើយវិញថា: នរណាលក់ទឹកលក់ ដីជាជន​ក្បត់ជាតិ​ហើយខ្ញុំ ឃើញពុកឯងអូស ទឹកលក់ជា រៀងរាល់ថ្ងៃ។” នៅពេលចុងក្រោយឆ្នាំ អាសុនត្រូវបាន ទទួលចំណាត់ថ្នាក់លេខ ៤៥ ក្នុងចំណោម សិស្ស ៤៨ នាក់ ឪពុកមិន សប្បាយចិត្តក៏សួរ អាសុនថា : ហេតុម្តេចក៏ឯងរៀន ខ្សោយម៉្លេះ ? អាសុន ឆ្លើយថា : “គ្រាន់តែបានលេខ ៤៥ អា៣ នាក់ដែលចាញ់ខ្ញុំវាច្រណែនស្ទើរតែស្លាប់ ទៅហើយទំរាំតែ លេខ ១ វិញតើអា ៤៧ នាក់ទៀតវាធ្វើបាប ខ្ញុំយ៉ាងណាទៅ ។