សារអេឡិចត្រូនិច
រុស្ស៊ីបង្ហាញពី ​ជំហរ​ជួយ​ជំរុញ ​ភ្ញៀវ​ទេស​ចរ​ឱ្យ​កាន់ តែ​ច្រើន​មក​កម្ពុជា


រាជធានីភ្នំពេញ ៖ ប្រធានស្ថាប័ន​ទេសចរណ៍នៃ​សហព័ន្ធរុស្ស៊ីលោក Alexander V. Radkov បាន​សន្យាថា នឹងជំរុញ​​ភ្ញៀវទេស​ចរ​រុស្ស៊ី​មក​ទស្សន​​កិច្ចនៅក្នុង​ប្រទេសកម្ពុជា​ឲ្យកាន់តែមានការ​កើនឡើងច្រើន​ថែមទៀត នៅក្នុងឱកាស​ជួបសម្តែងការគួរ​សមជាមួយ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​​ទេស​ចរណ៍​ នៅទីស្តីការ​ក្រសួងកាលពីថ្ងៃទី១ មេសា ២០១៣ ។

ថ្លែងក្នុងឱកាសនោះ​អគ្គនាយកក្រសួង​ទេសចរណ៍​លោក​ទិត ចន្ថា បានឲ្យដឹងថា រហូតមក​ដល់ពេលនេះ​ភ្ញៀវទេសចរ​រុស្ស៊ីមក​កម្ពុជា​មាន​ការ​កើន​ឡើង​ខ្ពស់គួរ​ឲ្យកត់​សម្គាល់ ។ បើប្រៀបធៀប​កាលពីឆ្នាំ២០០៧ ភ្ញៀវទេសចរ​រុស្ស៊ីដែលចូល​មកកម្ពុជា​មានតែជាង​១០.០០០​នាក់ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុ​ប្បន្ន​​បានកើនរហូតដល់​ជិត​១០.០០០០​​នាក់ក្នុងកំណើន​៤៧% ក្នុងឆ្នាំ២០១២​កន្លងទៅ ។

លោករំពឹងថា នាពេលអនាគត​ដ៏ឆាប់ខាង​មុខនេះទេស​ចរណ៍រុស្ស៊ីនិង​មានការឡើង​ខ្ពស់ ហើយជាមួយ​គ្នានោះលោ​កបញ្ជាក់ថា ភ្ញៀវ​ទេស​ចរ​រុស្ស៊ី​ដែល​​មកកម្ពុជាភាគ​ច្រើនចូលពី​បណ្តាប្រទេសជិត​ខាងរួមមាន ឡាវ វៀតណាម និងថៃ ។ មូល​ហេតុដូច្នេះ​ព្រោះ​តែយើង​មិន​ទាន់មាន​ជើង​ហោះហើរ​​ដោយ​ត្រង់ពីរុស្ស៊ីម​ក​​កម្ពុជានៅ​ឡើយទេ ៕