សារអេឡិចត្រូនិច
ប្រាសាទភ្នំបាខែង


កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍
នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវ
ភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ។
ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពី អង្គរវត្តទៅ អង្គរធំ ជាកន្លែងដែលអាចទាក់ទាញ
ភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មមញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម។ ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់៤៥ម។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះ
មាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថា
របស់ព្រហ្មញ្ញសាសនា។

ប្រាសាទនេះពិតជាមានលក្ខណៈពិសេសដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈតម្រៀប​ស្មើៗគ្នាគឺ ១២ ប្រាង្គធំ
កណ្តាលមួយនៅជាន់ខាងលើ។ សព្វនេះ ប្រាង្គមួយចំនួនធំត្រូវបានដួលរលំ។ ប្រាង្គទាំង១២ នៅតាមថ្នាក់និមួយៗ
គឺតំណាងឱ្យសត្វទាំង១២ នៃឆ្នាំ ហើយប្រាង្គទាំង ១០៨នោះ ប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលតាមច័ន្ទគតិ
ទាំង៤ ដែលមានរយះពេល ២៧ថ្ងៃ នៃចន្លោះពេលនិមួយៗ។ នៅតាមទិសនិមួយៗ យើងអាចមើលតែ ៣៣ប្រាង្គ
ប៉ុណ្ណោះ នេះតំណាងឱ្យចំនួនទេវតាទាំង៣៣ ក្នុងព្រហ្មមញ្ញសាសនា។ជណ្តើរឡើងប្រាសាទនេះមានលក្ខណៈ
ចោទខ្លាំង។ នៅតាមជណ្តើរនៃថ្នាក់ទាំង៥ មានតោឈយាមផ្លូវ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ដែលមានគោបុរៈ។ ក្រៅពីនេះមានកូនប្រាសាទនៅខាថជើងដែលមានតំកល់លឹង្គពីរ និងមានបណ្ណាល័យពីរ។ នៅលើភ្នំនេះមានព្រះបាទជាន់ទុកដែលស្ថតនៅចំកណ្តាល នៃផ្លូវចូលទៅកាន់ប្រាសាទ។

នៅប្រាង្គកណ្តាលដើមឡើយមានតំកល់លឹង្គព្រះឥសូរ។ ប្រាង្គនេះមានទ្វាចូលតាមទិសទាំងបួនប្រាង្គទាំងបួននៅជាន់
ខាងលើក៏មានតំកល់លឹង្គព្រះឥសូរផងដែរ តែមានទ្វាចូលតែពីរទិស។ ប្រាង្គកណ្តាលមានចំលាក់អប្សរាសិលាចារិ
មាននៅផ្នែកខាថលិចនៃទ្វាខាងជើងនៃប្រាង្គកណ្តាល។ តាមសិលាចារិក ប្រាសាទភ្នំបាខែងគឺស្ថិតនៅចំកណ្តាល
ទីក្រុងយសោធបុរ។ នេះត្រូវបានបញ្ជាក់ដោយការរកឃើញស្លាក់ស្នាមកំពែងចាស់របស់ទីក្រុង នៅចុងសតវត្សរ៍ទី៩។
ប្រាសាទនេះមានឈ្មោះដើមថា យសោធរគិរី ។ ក្រោយមកគេហៅថា ភ្នំកណ្តាល ។ ការហៅនេះប្រហែលជាគេគិត
ទៅលើការប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំនេះនៅកណ្តាលគេ។ បច្ចុប្បន្នគេហៅថាប្រាសាទភ្នំបាខែង។
យើងរកឃើញឈ្មោះនេះជាលើកដំបូងនៅក្នុងសិលាចារិករបស់ប្រាសាទនៅសតវត្សរ៍ទី១៦។