សារអេឡិចត្រូនិច
ស្ទឹងចំលងគួយ


រមណីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែ​ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ និងមានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ។ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ ម្លប់ត្រឈឹងត្រឈៃ សំរាប់​ការ​សំរាក​របស់ភ្ញៀវ​ ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​​ នៅ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។