សារអេឡិចត្រូនិច
រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ


រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ ឃុំ​សុខដុម ស្រុក​សែន​មនោ​រម្យ ចម្ងាយ​៣​គម ពី​ទី​រួម​ខេត្ត​មណ្ឌលគិរី។ យើង​អាច​ទៅ​ដល់​ទីនោះ​បាន​តាម​រយៈ​ផ្លូវលំ។

រមណីយដ្ឋាន​នេះ​ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​នាយកដ្ឋាន​វប្បធម៌ និង​វិចិត្រសិល្បៈ។ កន្លែង​ដែល​ទាក់​ទាញ​ជាង​គេ នោះ​គឺ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ស្មៅ ពី​ជើង​ដល់​កំពូលភ្នំ ដែល​មិនសូវ​មាន​ដើម​ឈើ​ធំៗ​ទេ លើក​លែង​តែ​នៅ​ជិត​ជ្រលង​ភ្នំ និង​ជ្រោះ។ នៅ​លើ​កំពូល​ភ្នំ យើង​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់​ត្រកាល នៃ​ទី​រួម​ខេត្ត​មណ្ឌលគិរី ទាំង​មូល និង​ព្រៃភ្នំ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ផង​ដែរ។