សារអេឡិចត្រូនិច
រមណីដ្ឋាន អាងជីងចក់


រមណីយដ្ឋាន​អាង​ជីងចក់  គឺជា​ស្រះ​ក្នុង​ភូមិ​ដែល​ស្តុក​ទឹក  សម្រាប់​កសិករ​ស្រោចស្រព​ដល់​ដំណាំ​របស់គេ​។ ជាពិសេស  វា​មាន​ចម្ការ​កាហ្វេ​     រាប់សិប​ហិកតា​ថែម​ទៀត​ផង​។ ស្រះ​ទឹក​នេះ ​ត្រូវបាន​សាងសង់​ឡើង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៤០ ក្នុង​របប​អាណានិគមនិយម​បារាំង​។

ទឹក​នេះ​ហូរ​មក​ពី​ភ្នំ​ក្បាលដំរី ហើយ​ហូរ​ចូល​ទៅ​កាន់​  ស្រះ​ទឹក​ក្នុងភូមិ​ដែល​ស្តុក​ទុក សម្រាប់​កសិករ​ដើម្បី​ស្រោយ
ស្រព​ដំណាំ​។ នៅពេលដែល​យើង  ​ធ្វើដំណើរ​ទៅ   កាន់​រមណីយដ្ឋាន​នេះ យើង​អាច​មើលឃើញធម្មជាតិ​ពណ៌​ខៀវ
​ដ៏​ស្រស់ស្អាត ជាមួយនឹង​ខ្យល់​ឱកាស​បរិសុទ្ធ ដែល​ជួយ​កាត់បន្ថយ​ភាព​តានតឹង​របស់​លោក​អ្នក​។

តំបន់​នោះ​មាន​កោះ​ពីរ មានទឹក​ព័ទ្ធជុំវិញ មាន​ស្ពានឈើ​ដែល​យើង​   អាច​ដើរ​កាត់​បាន ហើយ​អាង
ទឹក នេះ​គឺ​មាន​ក្រឡា​ផ្ទៃ​ប្រហែល ៦០០០​ម៉ែត្រការ៉េ​។ រមណីយដ្ឋាន​អាង​ជីងចក់ ​មាន​ទីតាំង​នៅក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​៥​គ​.​ម ពី​ទី​រួម​ខេត្ត​៕