សារអេឡិចត្រូនិច
សាលា​រាជធានី និង​ផ្នែក​ពាក់ព័ន្ធ ចាប់ផ្តើម​តុបតែង​កន្លែង​កំសាន្ត រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ


ភ្នំពេញ​: អាជ្ញាធរ​រាជធានី មន្ទីរ​វប្បធម៌ និង​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​រៀបចំ​តុបតែង​កន្លែង​កំសាន្ត រមណី​ដ្ឋា​ន​វត្ត​ភ្នំ ដាក់​ភ្លើង​និង​លាប​ពណ៌ បោសសំអាត កន្លែង ល្បែង​ប្រជាប្រិយ បោះ​អ​ង្គុ​ញ ចោល​ឈូង ទាញ​ព្រាត់ និង​តន្ត្រី​រាំ​សប្បាយ ដើម្បី​អបអរសាទរ​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃ​ណិ​ជាតិខ្មែរ​។ 

លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ទីរ​សា ធា​រណការ និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​សាលា​ខណ្ឌ ចុះ​រៀបចំ​រៀបចំ​តុបតែង​កន្លែង​កំសាន្ត រមណីយដ្ឋាន​វត្ត​ភ្នំ ឲ្យ​ល្អ ដោយ​បង្កើត​ល្បែង​ប្រជាប្រិយ​បាន​ច្រើន​កន្លែង ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃ​ណីជាតិ ខ្មែរ​ឲ្យ​មាន​ភាព​សម្បា​យ​។

ឯ​ឧ​.​បន្ត​ថា​ការ​ជំរុញ​បែប​នេះ ព្រោះ​នៅ​ឆ្នាំ​នេះ មានកម្ម​វិធី​ច្រើន​ខុស​ប្លែក​ៗ​គ្នា ដើម្បី​ត្រៀម​ទុក​សម្រាប់​អ្នក​មិន​បាន​ទៅ​ស្រុក​កំណើត និង​សម្រាប់​សិស្ស​មក​ពី​មន្ទីរ​អប់រំ ដែល​ពួក​គេ​ចង់​មក​លេង​នៅ​រមណី​ដ្ឋា​ន​វត្ត​ភ្នំ​នេះ​។

លោក ជុំ វុ​ឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ  មន្ទីរ​ជំនាញ​ទាំង​ពីរ​បាន​ចុះ​រៀបចំ​តុបតែង​កន្លែង​កំសាន្ត​រមណី​ដ្ឋា​ន​វត្ត​ភ្នំ​ហើយ ដោយ​រៀបចំ​កន្លែង ល្បែង​ប្រជាប្រិយ បោះ​អ​ង្គុ​ញ ចោល​ឈូង ទាញ​ព្រាត់ និង​តន្ត្រី​រាំ​សប្បាយ ឡើង​សរសរ​ខ្លាញ់ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ដើម្បី​ត្រៀម​អបអរសាទរ សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤- ១៥ -១៦ ខែមេសា​ឆ្នាំ​២០១៥​នេះ​។

លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ មន្ទីរ​វប្បធម៌​តែងតែ​រៀបចំ​ធ្វើ​ជា​និច្ច នៅ​រមណី​ដ្ឋា​ន​វត្ត​ភ្នំ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង និង​បំរើ​ការ​សម្បា​យ​របស់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​បាន​ទៅ​ស្រុក​កំណើត អាច​មក​ជួ​ម​ជុំ​គ្នា​សម្បា​យ​នៅ​ទី​នេះ​បាន​។

ម្យ៉ាងទៀត អាច​មក​គោរព​បូជា អាច​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​ទីប្រជុំជន​ជជែក​គ្នា លេង​សប្បាយ​ក្នុង​ឱកាស​បុណ្យ ប្រពៃណី​ជាតិ​របស់​ខ្មែរ ក្នុង​១​ឆ្នាំ​មាន​តែ​ម្តង​ទៅ​តាម​គន្លង​ប្រពៃណី​ដូនតា​។

លោក​បញ្ជាក់​ថា ឆ្នាំ​នេះ រមណី​ដ្ឋា​ន​វត្ត​ភ្នំ​មាន​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ប្រភេទ ពេញ​បរិវេណ​វត្ត​ភ្នំ ដែល​ជា​កម្មវិធី​របស់​មន្ទីរ​អប់រំ ខុស​ប្លែក​ពី​កម្មវិធី​របស់​មន្ទីរ​វប្បធម៌ គឺ​ពិតជា​សម្បា​យ​ខុស​ពី​ឆ្នាំ​មុន​ៗ​។

លោក​ក៏​បាន សំណូមពរ ផង​ដែរ​ដល់ យុវជន​ទាំងអស់​ដែល​បាន​មក​ចូលរួម​កំសាន្ត​នៅ​ក្នុង​កម្មវិធី​ក្នុង​ថ្ងៃ​បុណ្យចូល ឆ្នាំ​ជាតិខ្មែរ​នេះ  សូម​រក្សា​ឲ្យ​បាន​នូវ​ប្រពៃណី​ដូនតា និង​វប្បធម៌​របស់​ជាតិ​ឲ្យ​បាន​ថ្លៃថ្នូរ​សក្តិ​សមជា​កុលបុត្រ​ខ្មែរ ធ្វើ​ឲ្យ​ជាតិ​សាស​ន៏​ដ៏​ទៃ​កោតសរសើរ​និង​គោរព​រាប់អាន​។

មន្ត្រី​ជំនាញ មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ៥-​ទី​៦​ខែមេសា​ឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​នេះ  សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ បាន​ចាប់ផ្តើម​តុបតែង​លំអ​ភ្លើងពណ៌​ជា​ច្រើន​ខ្សែ នៅ​លើ​ដើមឈើ​សរុប​ចំនួន ៣៧០​ដើម នៅ​ជុំវិញ​និង​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​និង​សម្រស់​ស្រស់​ស្អាត​នៅ​ពេល​យប់​ឲ្យ​កាន់តែ​ល្អឆើត​ឆាយ​និង​បំភ្លឺ​ដល់​អ្នក​មក​ចូលរួម​សប្បាយ​ឲ្យ​កាន់តែ​ពេញចិត្ត ។​

មន្ទីរ បាន​រៀបចំ​ពង្រាយ​ដាក់​បង្គន់​អនាម័យ​នៅ​រមណី​ដ្ឋា​ន​វត្ត​ភ្នំ​ច្រើន​កន្លែង​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បង ប្អូន​មក​ទស្សនា កុំ​ឲ្យ​មានការ​ពិបាក ឡើង​ចុះ​។ ក្រៅពី​នេះ មន្ទីរ​ក៏​បាន​ចុះ​តុបតែង​ដាក់​ភ្លើងពណ៌​ជា​ច្រើន​ខ្សែ នៅ​តាម​ដើមឈើ កាត់​ទទឹង​ផ្លូវ នៃ​មហាវិថី​ព្រះ​នរោត្តម សួនច្បារ​វិមាន​ឯករាជ្យ ព្រះ​អង្គ​ដ​ង្កើ មុខ​ព្រះ​បរមរាជវាំង​ផង​ដែរ​៕