សារអេឡិចត្រូនិច
កោះថាស


កោះ​ថាស គឺជា​​រមណីយដ្ឋាន​ធម្មជាតិ​ ក្នុង​ខេត្ដ​ពោធិ៍សាត់​ដែល​ទើប​បង្កើត​ថ្មី នៅ​ខែធ្នូ​ឆ្នាំ២០០៨ ដែលមាន​ទីតាំងនៅ​ខាងត្បូង​ទំនប់ទឹក ដំណាក់​អំពិល​ ​ប្រហែល១ គីឡូម៉ែត្រ ​ស្ថិតក្នុងភូមិ​អូរ​រំចង់ ឃុំ​បា​ក់ច​ញ្ចៀ​ន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ដ​ពោធិ៍សាត់ ហើយ​មាន​ចម្ងាយ​ប្រហែល១៥គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ៥ ។ ទេសចរ​អាចធ្វើ​ដំណើរ ​ចូល​តាម​ខ្លោងទ្វារ​បូជនីយដ្ឋាន​ ឧកញ៉ា​ឃ្លាំងមឿង​ ផ្លូវដី​គ្រួ​ក្រហម​ ដោយមាន​ស្លាក​សញ្ញា​ បង្ហាញ​ជាប់​រហូត ។ នៅពេល​ធ្វើដំណើរ​ទៅដល់ គេនឹង​បានឃើញ​កោះ​ មាន​រាង​មូល​ដូច​ថាស​ មានទឹក​ព័ទ្ធជុំវិញ ដែលមានផ្នែក​ខាងកើត​ ជាប់​ទៅនឹង​ស្ទឹង​ពោធិ៍សាត់។ កន្លងមក​ េគពុំសូវចាប់អារម្មណ៍​ពីកន្លែងនេះទេ ដោយសារ ​នៅ​ជុំវិញ​កោះ ​ពុំមាន​ទឹក គឺ​គ្រាន់តែ​ជា​បឹង​ដក់​ទឹក កន្លែងខ្លះក៏ដុះ​ស្មៅស៊ុបទ្រុប ហើយកន្លែងខ្លះទៀតជាដី​ធ្វើស្រែប្រាំង ឬដាំ​បន្លែបង្ការ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ ចាប់តាំងពី​មាន ការសង់​ទំនប់ទឹក ​ដំណាក់​អំពិលមក ទឹក​ក៏ឡើងកំពស់ លិចដីភក់ម្តុំនោះ ធ្វើឱ្យ​កោះអណ្តែតសោភ័ណ មាន​សម្រស់​ស្រស់ត្រកាល សំរាប់មក​កំសាន្ត​។
http://travel.khmer79.com/wp-content/uploads/2013/11/koh-thas-4.jpg
កោះ​ថាស មាន​ផ្ទៃដី១០ហិកតា បួន​ជ្រុង មានផ្លូវចេញចូល ​ក្រាល​ក្រួស​ក្រហម​ ប្រវែង៧០០០ម៉ែត្រ រោងសំណាក់ ចំនួន៥១ មានខ្សែកាប​ចំនួន​ពីរ​ សម្រាប់​ភ្ញៀវ​ជិះ​សម្រូត​ឆ្លងស្ទឹង​ ទៅវិញទៅមក មានស្ពាន​យោល​ប្រវែង១៦០ម៉ែត្រ និង​មាន​ផ្ទៃ​ទឹកធំ​ទូលាយ ​ព័ទ្ធជុំវិញ​សម្រាប់​ភ្ញៀវទេសចរ​ជិះទូកលេង​កំសាន្ត ។ នៅលើ​ផ្ទៃ​កោះ​ទាំងមូល ​មាន​ម្លប់​ឫស្សី ដើម​ស្វាយ និង​មានកន្លែង​លក់ដូរ កន្លែង​ក្រាលកន្ទេលអង្គុយភិចនិច កៅអី​បង្អែក​ធ្វើ​អំពី​ដើម​ឫស្សី និង​មាន​បង្គន់​អនាម័យ​ចំនួន៨បន្ទប់។ ​ភ្ញៀវទេសចរ ​អាចមក​លេង​កោះនេះបាន ​ទាំង​ខែប្រាំងវស្សា ព្រោះឥលូវមានទឹក​ជាប់​ជាប្រចាំ ដោតបង់​សំបុត្រចូល ម្នាក់១០០០រៀល ជិះ​ខ្សែ​រ៉ក​ម្នាក់២០០០រៀល ជិះ​ទូកទាមួយ​ម៉ោង១០.០០០រៀល រោងសំណាក់មួយ២០.០០០រៀល និង​បង្គន់​អនាម័យ​ តម្លៃក្នុងម្នាក់ ៥០០រៀល ។ កន្លងមក ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ​មាន​មនុស្ស​ទៅលេង​ ច្រើនជាងគេ​ ក្នុង​ខេត្ដ​ពោធិ៍សាត់ ប៉ុន្តែ​ កោះ​ថាស​ មានផ្លូវបើកបរស្រួល​ មានសុវត្ថិភាព និង​ជិត​ទីរួមខេត្ដ​ជាងគេ ដូច្នេះ​ ទីនេះកំពុងតែក្លាយជារមណីយដ្នាន ដ៏មានប្រិយភាព មួយ សំរាប់ភ្ញៀវ ទៅលេងកំសាន្ត មិនចាញ់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងឡើយ។