សារអេឡិចត្រូនិច
ភូមិ "​ចម្លែក​ៗ" បំផុត​លើ​ពិភពលោក


នោះ​ជា​បណ្តា​ភូមិ​ដ៏​ចម្លែក​មាន​តែ​១​គ្មាន​២​លើ​ផែនដី ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល ។

. ភូមិ​ស្ថិត​នៅ​ក្នុង​មាត់​ភ្នំភ្លើង
ជា​ ភូមិតូច​មួយ​ ស្ថិត​ខាង​មាត់​ភ្នំភ្លើងនៅ​កោះ Aogashimaស្ថិត​នៅ​ផ្តាច់ខ្លួន​ក្នុង​ប្រជុំ​កោះ Izu,ចម្ងាយ​ពី​តូ​ក្យូ៣៥៨ គីឡូម៉ែត្រ ទៅ​ភាគ ​ខាងត្បូង ។

អ្នក​ភូមិ​ឥឡូវនេះ បាន​កើន​ជាង ២០០ នាក់ ចាប់តាំង ពី​ការ​ផ្ទុះ ​ភ្នំភ្លើង​ ចុង​ក្រោយ​ នៅ​ ឆ្នាំ ១៨៧៥ ធ្វើ​ឲ្យ​ បាត់បង់​ ជីវិត​មនុស្ស ជា​ច្រើន ។ វិធី​តែ​មួយ​គត់ ដើម្បី​ភ្ញៀវ ​ទេសចរ ​អាច​ទៅ ​ដល់ Aogashima គឺ​តាម​សា​ឡង់ ឬ ឧទ្ធម្ភាគ ចក្រ ។

. ភូមិ​បង្កប់​ខាងក្រោយ​ជញ្ជាំង​ភ្នំ

ប្រជាជន​នៅ​ក្នុងភូមិ Monemvasia នៅ​ក្រិ​ច រស់នៅ​លាក់ ខ្លួន​ក្រោយ​ជញ្ជាំង​ភ្នំ​យ៉ាង​ធំ​សម្បើម បែរខ្នង​ដាក់​ទីក្រុង​សមុទ្រ Lokonia ដ៏​ មមាញឹក ។

ដំបូង Monemvasia និង Lokonia ត​ភ្ជាប់​គ្នា តែ​ក្រោយ​ គ្រោះ​ រញ្ជួយ ​ដី​នៅ ​ឆ្នាំ ៣៧៥ បាន​ផ្តាច់ Monemvasia ចេញ ។ ប្រជាជន​នៅ ​លើ​កោះ ​តូច​ហាក់​ត្រូវ​បំភ្លេច ។ សព្វថ្ងៃ មាន​ផ្លូវ​ តូច​ មួយ​ចេញពី​ដីគោក​ទៅ​កោះ ។



. ភូមិ​សំបុក​ឃ្មុំ

ជា​ភូមិ Phuktal ឬ​ជាទី​ប្រជុំ​វត្ត​អារាម Phuktal នៅ​ឥណ្ឌា ស្ថិត​នៅ​លាក់ខ្លួន​លើ​ជញ្ជាំង​ភ្នំ ព្យូ​រ​តែតោ​ល​ស្កាត់​មុខទ្វា​ល្អាង​ភាគ​អាគ្នេយ៍​តំបន់ ZanskarចំណុះLadak និង​ត្រូវ​បាន​ចាត់ទុកជា​ទីកន្លែង​ដាច់​ស្រយាល​បំផុត ភាគ​ខាងជើង​ឥណ្ឌា ។

មើល​ពី​ចម្ងាយ វា​ដូច​ជា​សំបុក​ឃ្មុំ​យក្ស​មួយ ព្យួរ​តែលតោល​លើ​មាត់​ល្អាង។ បានដឹង​ថា កន្លែង​នេះ​ត្រូវ​បាន​បង្កើត​នៅ​ដើម​សតវត្ស​ទី​១២ និង​ប្រែជា​នៅ​ដាច់​តែឯង រហូត​ដល់​ពេល​អ្នក​ស្រាវជ្រាវ​ជនជាតិ​ហុង​គ្រី    គឺ Alexander Cosmo លើក​ដំបូង ឆៀង​ទៅ​ដល់​នៅ​បណ្តា​ឆ្នាំ ១៨០០ ។



. ភូមិ​ទឹកកក​ប៉ូ​ល​ខាងជើង

កុលសម្ព័ន្ធ Inuit ៦៤ នាក់ នៅ​ភូមិ Isortoq កោះ Greenland ស្ថិត​នៅ​ចន្លោះ​គ្រឹះ​ទឹកកក​ដ៏​សែន​ត្រជាក់​បំផុត​ភព​ផែនដី ។

អ្នក​ភូមិ​នៅ​ទី​នេះ​រស់នៅ​សំខាន់​ផ្អែក​លើ​សាច់សត្វ ក្នុង​ពេល​បន្លែ​បៃតង​កម្រ​បំផុត ប្រោះ​ពុំ​មាន​ដី​ដាំ​ដុះ ។ ថ្វី​ត្បិត​ដូ​ច្នេះ​, ជនជាតិ Inuit ឥឡូវនេះ អាច​ស្ងប់ចិត្ត​ជាង ពេល​មាន​ផ្សារ​ទំនើប​ធំ​មួយ (​ផ្ទះ​ពណ៌​ក្រហម​លេចធ្លោ​ក្នុង​រូប​) ផ្គត់ផ្គង់​គ្រប់មុខ​ទំនិញ ។



. ភូមិ​ស្ថិត​នៅ​ស្រឡូង​លើ​ភ្នំ​ខ្ពស់

ភូមិ Gásadalur ដាច់​ស្រយាល​ស្ថិត​នៅ​ភាគ​ខាងលិច​របស់ Vágar លើ​ប្រជុំ​កោះ Faroe, ដា​ណឺ​ម៉ាក ។ ភូមិ​នេះ​មាន​មនុស្ស​រស់នៅ​តែ ១៦ នាក់ ។

មុន​នេះ អ្នក​ភូមិ​ចង់ទៅ​កាន់​ភូមិ​ក្បែរ​ខាង ត្រូវ​ចំណាយពេល​ដើរ ឬ ជិះសេះ​រាប់​ម៉ោង​លើ​ខ្នងភ្នំ​កម្ពស់ ៤០០ ម៉ែត្រ ។ ប៉ុន្តែ ឥឡូវនេះ មាន​ផ្លូវ​ក្រោម​ដី​មួយ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ២០០៤ ។

. ភូមិ "​មហាសេដ្ឋី​" នៅ​កណ្តាល​រហោស្ថាន​ចាស់​គំរឹល​បំផុត​ពិភពលោក

ភូមិ Huacachina នៅ​ប្រទេស​ប៉េ​រូ ជា​កោះ​រុក្ខជាតិ​ដ៏​ស្រស់​ត្រកាល​មួយ នៅ​ចន្លោះ​រហោស្ថាន​ក្រៀមក្រោះ​បំផុត​ភព​ផែនដី ។

នៅ​ទី​នេះ ដុះ​ឡើង​ស្រទាប់​រុក្ខជាតិ​ប្រជ្រៀត​គ្នា​ជុំវិញ​បឹង​មួយ មានទឹក​ពណ៌​ខៀវចាស់ ជួយ​បន្ថយ​ភាព​ក្តៅ​ហួតហែង​របស់​តំបន់​វាល​ខ្សាច់ ។

អ្នក​ភូមិ ៩៦ នាក់ រស់នៅ​អាស្រ័យ​ដោយ​ពាណិជ្ជកម្ម​ទេសចរ អាជីវកម្ម​ពី​ប្រភព​ធនធាន​ដ៏​វិសេស​អស្ចារ្យ​របស់​ភូមិ ។



. ភូមិ​ដីឥដ្ឋ​ខ្ពស់​ជ្រងោ​តាម​ជញ្ជាំង​ភ្នំ

ម្ចាស់​ស្រុក​ជនជាតិ Dogon ធ្វើ​ផ្ទះ​ពី​ដី​ដុត​, ព្យូ​រ​ខ្លួន​លើ​ជញ្ជាំង​ភ្នំ Cliff of Bandiagara, អាហ្វ្រិក​ខាងលិច ។ នេះ​ជា​តំបន់​ខ្ពង់រាប​គួប​ផ្សំ​រវាង​ភ្នំ និង​វាលទំនាប​សណ្ឋាន​ដី​ជា​ដីឥដ្ឋ​ក្រហម ។



. ភូមិឋាន​សួគ៌​បង្កប់ខ្លួន​ក្នុង​ជ្រលង​ភ្នំ

ពេល​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ភូមិ Undredal ដ៏​តូច​បង្កប់ខ្លួន​ក្នុង​ជ្រលង​ភ្នំ Aurlandsfjord របស់​ណ័​រវេ​ស គ្រប់​គ្នា​នឹង​ភ្ញាក់ផ្អើល​ពី​សម្រស់​ដ៏​ស្រស់​ត្រកាល​មិន​អាច​ពណ៌នា ដូច​ជា​ក្នុង​ពិភព​របស់ Walt Disney ។

ក្នុងភូមិ​មាន​ប្រជាជន​រស់នៅ​ប្រមាណ ១០០ នាក់ ប្រកប​របរ​ចិញ្ចឹម​ពពែ និង​ផលិត​ប៊័រ​ពពែ​ត្នោត​ល្បីឈ្មោះ ជាមួយ នឹង​សាច់ក្រក​ពពែ​ដ៏​ល្បី ។ មុន​បណ្តា​ឆ្នាំ ១៩៨៨ ភ្ញៀវ​ទេសចរ​អាច​ទៅ​ដល់​ភូមិ​នេះ​ដោយ​ជិះទូក តែ​ឥឡូវនេះ បាន​មាន​ផ្លូវគោក​មួយ​ស្ថិត​ក្នុង​ខ្សែ​ផ្លូវ​អឺរ៉ុប E16 ។



. ភូមិ​ស្ថិត​នៅ​គៀប​លើ​ឈូង​សមុទ្រ

ភូមិ Furore ចំណាស់​ស្ថិត​នៅ​លាក់ខ្លួន​លើ​ឈូង Fjord ចំណុះ​តំបន់ Campania ភាគ​ខាងលិច​អីុតា​លី ជាមួយនឹង​ផ្ទះ​ពណ៌​លឿង​លេចធ្លោ​គួរ​ឲ្យ​ចាប់ចិត្ត ។

Furore ធ្លាប់​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា "​ភូមិ​អរូប​លើ​ផែនដី​", ប្រធាន​ភូមិ​បាន​សម្រេច​ត្រូវ​រក​វិធី​នាំ​យក​ភូមិ​ដ៏​តូច​ស្រស់​នេះ​ឡើង​លើ​ផែនដី ។ លោក​បាន​សំណូមពរ​អ្នក​ភូមិ​តុបតែង​ផ្ទះ​របស់​ខ្លួន ដោយ​វិធី​លាប​ពណ៌​យ៉ាង​ឆើតឆាយ ធ្វើ​ឲ្យ​ភូមិ​ប្រែជា​លេចធ្លោ​លើ​ឆ្នេរសមុទ្រ ។

. ភូមិ "​យោល​ខ្លួន​" លើ​រលក​វាលស្រែ​កាំ​ជ​ញ្ជើ​រ

ភូមិ​ជនជាតិ H'mong រស់នៅ​លើ​វាលស្រែ​កាំ​ជ​ញ្ជើ​រ នៃ​ខេត្ត Sapa វៀតណាម ។



. ភូមិ​កណ្តុរ​ភ្នំ

ផ្ទះ​របស់​ប្រជាជន​នៅ​ភូមិ Coober Pedy នៅ​ភាគ​ខាងជើង​អូស្ត្រាលី នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា នោះ​ជា​បណ្តា​គំនរ​ដី​ដ៏​ធំ​សម្បើម​ពូន​ផ្តុំ​ឡើង​ពី​ល្អាង​កណ្តុរ ៕