សារអេឡិចត្រូនិច
ភ្លក្ស “​ផ្កា​រីក​នៅ​លើ​អណ្តាត​”


ភ្នំពេញ​: នៅ​ក្នុង​ខេត្ត​យូ​ន​ណា​ន ដែល​គេ​ដាក់​ឈ្មោះ​ជា “​នគរ​រុក្ខជាតិ​”  មាន​រុក្ខជាតិ​សម្រាប់​ទស្សនា​ជាង ២.៥០០ ប្រភេទ ។ អំណោយទាន​នៃ​ធម្មជាតិ​នេះ បាន​នាំ​អោយ​ជនជាតិ​នានា​នៃ​ខេត្ត​យូ​ន​ណា​ន បាន​បង្កើត​វប្ប​ធ៌​ម​ពិសា​ផ្កា​ដោយឡែក​ៗ​របស់​ខ្លួន ។​ផ្កា​ព្រៃ​ដែល​ធ្លាប់​ត្រូវ​ជំនាន់​នីមួយ​ៗ​នៃ​ជនជាតិ​នានា​ធ្វើ​ជា​ម្ហូប​នោះ​មាន​ប្រភេទ​ជាង ១០០​។

ក្រៅពី​ផ្កា​នៃ​តំបន់​កណ្តាល​ចិន ប្រជាជន​ខេត្ត​យូ​ន​ណា​ន តែងតែ​ពិសា​ផ្កាចេក ផ្កាល្ពៅ ផ្កា​តែ​ភ្នំ និង​ផ្កា azaleas​ ជា ដើម ។ ក្នុង​ចំណោម​នេះ ផ្កា azaleas​គឺ​ល្បីល្បាញ​ជាងគេ​។

ខេត្ត​យូ​ន​ណា​ន​សម្បូរ​ផ្កា azalea s​ណាស់ ។​រាល់​និទាឃៈ​រដូវ នៅ​លើ​ភ្នំ​កៅ​លី​កុង​សាន និង​ភ្នំ​អៃ​ឡាវ​សាន​ជាដើម​មាន​ផ្កា azaleas គ្រប់​ពណ៌​រីក​ស្គុសស្គាយ​ពាសពេញ ប៉ុន្តែ​មាន​តែ​ផ្កា​ធំ​ពណ៌​ស​អាច​សម្រាប់​ពិសា ។

តាម​និទាន​ថា នៅ​ក្នុង​វត្ត​ហៃ​យុន​ជូ លើ​ភ្នំ​ស៊ី​ប៉ាវ​សាន នៃ​ស្រុក​ចាន់​ឈាន់ បាន​តម្កល់​ទុក​នូវ​សៀវភៅ​រូបមន្ត​ធ្វើ​ម្ហូប​ពី​រជ្ជកាល​មីង និង​រជ្ជកាល​ឈី​ង​។ ព្រះសង្ឃ​ទាំងអស់​លើ​ភ្នំ​នេះ​សុទ្ធតែ​ចេះ​ធ្វើ​ម្ហូប​រាប់​សិប​បែប​ដោយ​ប្រើ​ផ្កា azaleas ធំ​ពណ៌​ស​។

ក្នុង​គោលបំណង​ដើម្បី​រក្សា​រសជាតិ​នៃ​និទាឃ​រដូវ​នេះ មនុស្ស​យូ​ណា​ន​នៅ​តែ​ប្រើ​វិធី​ជ្រក់ ដើម្បី​ផ្ទុក​ម្ហូបអាហារ​ធ្វើ​ពី​ ផ្កា​។ ស្ករ​កុលាប​មួយ​បែប​ដែល​ធ្វើ​តាម​វិធី​ជ្រក់ គឺ​ល្បីឈ្មោះ​ណាស់​នៅ​ភាគ​កណ្តាល​ខេត្ត​យូ​ន​ណា​ន ៖ ជាដំបូង​ត្រូវ​ហាល​ផ្កា​កុលាប​អោយ​ស្ងួត រួច​ហាន់​អោយ​តូច​ល្អិត ហើយ​កូរ​ជាមួយ​ស្ករ​ក្រហម ដាក់​ក្នុង​ធុង​ទុក​ប្រហែល​៥០-៦០​ ថ្ងៃ ក៏​ពិសា​បាន​ហើយ​។

នៅ​រដូវក្តៅ បើ​បញ្ចូល​ស្ករ​កុលាប​ទៅ​ក្នុង​ទឹក​ល្ហុង​ផ្អែម ឬ​គ្រឿង​ភេសជ្ជៈ​ផ្សេង​ទៀត ពិតជា​ឆ្ងាញ់​ណាស់​។ នំ​ផ្កា​ស្រស់​ដែល​ជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​ពេញ​និយម​មួយ បែប​នៃ​ខេត្ត​យូ​ន​ណា​ន ក៏​ធ្វើ​ពី​ស្ករ​កុលាប​នេះ​ដែរ គឺជា​នំ​មួយ​បែប​ឆ្ងាញ់ និង​ស្រួយ​ណាស់ ហើយ​ចោល​ក្លិនក្រអូប​នៃ​ផ្កា​កុលាប​៕

មកដល់​យូ​ន​ណាន ភ្លក្សមើល “​ផ្កា​រីក​នៅលើ​អណ្តាត​”