សារអេឡិចត្រូនិច
រឿង​កំប្លែង​ខ្លី​ៗ "​ខ្ញុំ​សង​លុយ​ពួកម៉ាក​ឯង​ឲ្យ​ហើយ​"


ថៃ្ង​នេះ​ជា​ថៃ្ង​បើក​ប្រាក់ខែ​! កុយ និង​ផានិត ជា​មិត្ត​រួម​ក្រុមការងារ​ជាមួយ​គ្នា ពួក​គេ​បាន​ទៅ​ធនាគារ ដើម្បី​យក​លុយ​ដាក់​ចូល​គណនេយ្យ រៀង​ៗ​ខ្លួន កំពុង​តែ​តំរង់​ជួរ រង់ចាំ​ដាក់​លុយ​នៅ​ក្នុង​ធនាគារ ស្រាប់តែ​មាន​ចោរប្លន់​ប្រដាប់​អាវុធ ចូល​ប្លន់​ក្នុង​ធនាគារ​នោះ ពួក​ចោរ​បាន​គំរាម​អ្នក​នៅ​ក្នុង​ធនាគារ​ទាំងអស់​ឲ្យ​បែរមុខ​ទៅ​រក​ជញ្ជាំង រួច​វា​ចាប់ផ្តើម​ប្លន់​យក​លុយកាក់ មាសប្រាក់ និង​របស់របរ​ផ្សេង​ៗ​ពី​អ្នក​ដែល​នៅ​ក្នុង​នោះ​ទាំងអស់ ពួក​ចោរ​វា​ប្រមូល​ម្តងម្នាក់​ៗ ពេល​ដែល​វា​ដើរ​ជិត​ដល់ ផានិត និង​កុយ ស្រាប់តែ​ពេល​នោះ កុយ បាន​ឆ្មូល​របស់​អ្វី​ម្យ៉ាង រួច​ដាក់​ក្នុង​បាតដៃ​របស់​ផានិត ហើយ​អ្នក​ទាំង​ពីរ​មិន​ហ៊ាន​អោន​ចុះ​ទេ ព្រោះ​ខ្លាច ចោរ​បាញ់​សម្លាប់​។ ផានិត ក៏​បាន​លួច​សួរ​ខ្សឹប​ៗ​សួរ​ទៅ​កុយ​ថាៈ កុយ អាហ្នឹង​ស្អី​គេ? កុយ : អាហ្នឹង​គឺ​លុយ 50​ដុល្លា ដែល​គ្នា​បាន​ជំពាក់​ឯង​កាលពី​ខែ​មុន​នោះ​អី​,!!! យក​ទៅ​! ខ្ញុំ​សង​ឯង​ឲ្យ​ហើយ​!!!