សារអេឡិចត្រូនិច
ម៉ោ​ពី​អា​គាត់​មួយ​ហ្នុង​!


មាន​ស្ត្រី ២​នាក់​បាន​ណាត់គ្នា​ទៅ​មើល​ខ្សែភាពយន្ត​នៅឯ​រោងភាពយន្ត​មួយ​។​
​ស្ត្រី​ទី​១ : ព្រះ​ជា​ម្ចាស់​អើយ​! ឯង​បាន​ណាត់​ជាមួយ​ខ្ញុំ​ថា ម៉ោង ៨​ព្រឹក​នេះ ជួប​គ្នា​នៅ​មុខ​រោងភាពយន្ត ឥឡូវនេះ​ម៉ោង ១០​ទៅហើយ ភាពយន្ត​ចាប់​បញ្ចាំង​យូរ​ណាស់​ទៅ​ហើយ​...
​ស្ត្រី​ទី​២ : ខ្ញុំ​មក​យឺត​យ៉ាង​នេះ​ ឯង​ដឹង​ទេ​ថា​មកពី​មូលហេតុ​អ្វី​? គឺ​មកពី​អា​គាត់​មួយ​ហ្នុង​ចេះតែតាម​ញ៉ែ​ខ្ញុំ​។ ខ្ញុំ​ខំដើរលឿននោះលឿន​...
​ស្ត្រី​ទី​១ : បើ​ដើរលឿន ​ម្តេចក៏​នៅតែ​យឺត​​?
​ស្ត្រី​ទី​២ : មក​ពី​អា​គាត់​ហ្នុង​! ខ្ញុំ​ខំ​ដើរ​លឿន​ណាស់​ដែរ តែ​អា​គាត់​ហ្នុង​ដើ​រយឺត ចឹងហើយខ្ញុំ​ត្រូវ​ចាំ​អា​គាត់​ហ្នុង ទំរាំ​តែ​ដើរ​តាម​មក​ទាន់​៕

http://i.everyday.com.kh/2015/8/0bd1082f-4224-477f-9e21-995bd58d061d.jpg