សារអេឡិចត្រូនិច
ស្វែង សុជាតា​ កោរសក់​លើក​ទី២និងផ្អាកការ​សំដែង​​មួយ​រយៈ


រាជធានីភ្នំពេញ​៖ដោយចង់​បង្ហាញ​ពី​ភាព​កតញូ​ និង​ការគោរពស្រលាញ់​ចំ​ពោះឪពុក​នោះ​ តារា​សម្ដែង​ខាង​កាច​ឆ្នាស់​ឆ្នើម​ នាង​ ស្វែង​ សុជាតា​បាន​កោរសក់​​របស់​ខ្លួន​ជាលើក​ទី២ បន្ទាប់​ពី​នាង​បានកោរ​លើក​ដំបូង​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខន្ធព្រះមហាវីរៈក្សត្រ។ ជា​មួយគ្នា​នោះ​ផង​ដែរ​ស្វែង សុជាតា ក៏​បាន​សម្រេច​ផ្អាក​ការ​សម្ដែង​មួយ​រយៈដើម្បី​កាន់​ទុក្ខ​ និង​ទុក​ពេល​​រៀប​ចំ​ពិធី​បុណ្យឪពុក​ឱ្យ​បាន​ចប់​សព្វ​គ្រប់​សិ​ន​មុន​ពេលឈាន​ជើង​ចូល​មក​កាន់​ឆាក​សម្ដែង​ជា​ថ្មី​ម្ដងទៀត។

ស្វែង​ សុជាតា​ បាន​អះ​អាង​ប្រាប់​កោះ​សន្តិភាព​តាម​ទូរស័ព្ទថា នាង​បាន​សម្រេច​ផ្អាករាល់ការ​សម្ដែង​ទាំងអស់​​នៅ​ក្នុង​អំឡុង​ពេលដែល​នាង​កំពុង​​តែកាន់​ទុក្ខ​ឪពុក​ ដែល​បានទទួល​មរណៈ​ភាព​កាល​​ពី​យប់​ថ្ងៃ​ទី​៩​ ឧសភា​ ២០១៣ កន្លង​មក​នេះ។​​ នាង​បញ្ជាក់​ថា​នៅ​ក្នុង​ពេល​ដែលឪពុក​របស់​នាងទទួល​មរណៈភាព​នាង​បាន​លុប​ចោល​កម្មវិធី​ចំ​នួន៣​រូច​មក​ហើយ​ ក្នុង​នោះ​មាន​កម្មវិធី​ Apsara Award ការសម្ដែង​ក្នុង​កម្មវីធីភូមិ​មួយ ផលិត​ផល​មួយ​និង​ការចេញ​ទៅ​សម្ដែង​ខ្សែ​ភាពយន្តចំ​នួន​៣រឿង​ដែល​រឿង​ខ្លះ​នាង​ទទួល​ថត​បាន​ពាក់​កណ្ដាលទៅហើយ​៕