សារអេឡិចត្រូនិច
សង្គ្រា​ម​អវ​កាស​ក្នុង​រឿង​ StarTrek Into Darkness


ខ្សែ​ភាព​យន្ត​ Star Trek Into Darkness ដែល​ជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ​មួយ​ទៀត ហើយ​ដែល​បង្កប់​ទៅ​ដោយ​ឈុត​ឆាក​បាញ់​ប្រហារ​ សង​សឹក របស់​ក្រុ​ម​ទាហាន​ និង​អ្នក​ទោស​ដ៏​ឃោរ​ឃៅ​មួយ​ម្នាក់​ដែល​ទន្ទឹង​រង់​ចាំ​ជាយូរ​មក​ហើយ​នោះ​នឹង​ដាក់​បញ្ចាំង​នៅ​រាជ​ធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​ ។

ក្នុង​ខ្សែ​ភាព​យន្ត​នេះ​បាន​និយាយ​ពី​សង្គ្រាម​យាន​អវ​កាស​ដែល​បាន​កើត​មាន​ឡើង បន្ទាប់​ពី​អ្នក​ធ្វើ​ការ​លើ​យាន​អវ​កាស​ម្នាក់​បាន​មាន​គំនិត​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ការ​បញ្ឈប់​កម្លាំង​ភេរ​វ​កម្ម​ពី​ពួក​ផ្ទៃ​ក្នុង​ ក្នុង​ការ​រៀប​ចំ​កម្លាំង​ភេរ​វកម្ម​ដែល​បាន​ផ្តល់​ឱ្យ​អនុ​សេនីយ៍​ឯក​ Kirk ជា​បុគ្គល​ដែល​សំខាន់​ម្នាក់​ក្នុង​ការ​ស្រាវ​ជ្រាវ​​រក​អ្នក​ទោស​ដែល​រត់​គេច​ខ្លួន​ បន្ទាប់​ពី​សង្គ្រាម​តំបន់​លោក​បាន​បញ្ចប់​ក៏​បាន​​ចាប់​ខ្លួន​បុរស​ម្នាក់​ជាមួយ​នឹង​អាវុធ​ដែល​បំរុង​ធ្វើ​សកម្ម​ភាព​បំផ្លាញ​មហា​ជន​នោះ​បា​ន​ជួប​ឧប​សគ្គ​អ្វី​ខ្លះ​ ? មាន​តែ​ចូល​រួម​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​នៅ​រោង​ភាព​យន្ត​ Legend ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ភាព​យន្ត​នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៣ ឧសភា ២០១៣​នេះ​តទៅ​នៅ​រោង Legend ដែល​មាន​ទី​តាំង​នៅ​ផ្សារ​ទំនើប​ City Mall ជាន់​ទី​៣ ។