សារអេឡិចត្រូនិច
អឿន​ ស្រី​មុំ​នៅតែ​មានសង្ឍឹមក្នុង​អាជី​ព​ចម្រៀង​ទោះ​ជាមាន​តារា​ថ្មី​រះ​ប្រ​ជែង


រាជធានី​ភ្នំ​ពេញ​៖​ តារា​ចម្រៀង​សំឡេងរដឺន​ អ្ន​ក​នាង​អឿន​ ស្រី​មុំបន្ទាប់ពី​សម្រេច​ចិត្ត​ឈប់​នៅ​ប្រទេស​កាណាដា​ ហើយ​វិលមក​ច្បាម​ការងារ​សិ​ល្បៈ​ដែល​តែង​តែ​លើ​ក​មុខ​មាត់​ឱ្យល្បី​នោះ​ គិត​​រ​ហូត​មក​ដល់​ពេល​នេះ​ជី​វិត​ជា​តារា​ចម្រៀង​របស់​នា​ង​នៅ​មិន​ទាន់មាន​សន្ទុះខ្លាំង​ដូច​មុន​នៅ​​ឡើយ​ទេ​។ ទាំង​នេះ​ត្រូវ​បាន​គេ​នាំគ្នាគិត​ថា​អឿន​ ស្រី​មុំ​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ទ័ល​ទី​ផ្សារ​មិន​ដូច​ពី​​មុខឡើយ​ ​ខណៈ​ដែល​មាន​តារា​ថ្មី​ជា​ច្រើន​រូប​កំពុង​តែ​ក្ដាប់​ទី​ផ្សារ​សិល្បៈជំ​នួស​នាង​ បើទោះ​ជា​អឿន​ ស្រី​មុំ​នៅ​តែ​ខំប្រឹង​ឈ​រ​ជើង​ត​តាំង​និង​មិន​ទាន់​ដក​ថយ​ពី​ការសម្ដែង​ក៏​ដោយ។

 តាម​ការ​ឱ្យ​ដឹង​ពីអ្នក​សិល្បៈមួយ​ចំនួនបាន​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា​ តារា​សិ​ល្បៈ​កំពុង​តែល្បី​ឡើង​កូដ​ដល់​កំពូល យ៉ាង​ជោក​ជាំ​ស្រាប់​តែ​បាត់​មុខ​រាប់​ខែ​គេច​​ទៅ​នៅ​ក្រៅ​ប្រ​ទេស​​ ព្រោះ​តែ​ចង់​ថ្នម​ចិត្ត​​គូ​ស្នេ​ហ៍​បណ្ដូល​ចិត្ត​​ រូច​ក៏​វិល​មក​ស្រុក​វិញ​ចង់​​គ្រង​ការងារ​ដែលខ្លូន​ធ្លាប់​មាន​មុខ​នោះ​ គឺ​មិន​សូវ​ដូច​មុន​ប៉ុន្មាន​ទេ​ដាច់​ខាត​ត្រូវ​រលក​ថ្មី​ឆក់​យកឱកាស​បាត់​ហើយ​។ ​ដូច្នេះ​​ទើប​អ្នក​នាង​ អឿន​ ស្រីមុំ​ ដែល​ធ្លាប់​តែជា​តារា​​មាន​យី​អ៊ុនក្នុង​ការប្រគូត​ប្រជែង​ជាមួយ​តារា​ល្បី​ៗផ្សេង​ទៀត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ហាក់​ដូច​ជា​នៅ​ទ្រឹង រហូត​ធ្វើ​ឱ្យ​តារា​ក្មេង​ៗស្រករ​ក្រោយ​ដណ្ដើមទីផ្សារពី​នាង​បាន​ទៅ​វិញ​។​ ការប្រែប្រួល​នេះ​ព្រោះ​តែ​តារា​ចម្រៀង​រូប​នេះ​បាន​ទៅ​សំងំ​រស់​នៅ​ជាមួយ​គូរ​ស្នេហ៍​យ៉ា​ង​ត្រ​ជាក់​ចិត្ត​នៃ​ទឹក​ដី​កាណា​ដាដ៏ជឿន​លឿន​​យ៉ាង​សុខ​សាន្ត​ ទើប​មាន​មតិ​យល់​ឃើញ​ថា​អឿន​ ស្រីមុំ​ លែង​ត្រលប់​មក​ស្រុកខ្មែរច្រៀង​រាំដូច​មុន​ទៀត​ហើយ​៕