សារអេឡិចត្រូនិច
រឿង​កំប្លែង​៖ រួច​គ្នា


បុរស​អ្នក​រស់នៅ​ទី​ជនបទ​ម្នាក់​បាន​មក​គោះ​ទ្វារផ្ទះ​សេដ្ឋី​ក្នុង​ស្រុកភូមិ​ជាមួយ​គ្នា ដែល​កំណាញ់​ម៉ៅ​ស្វិត​ម្នាក់​ឡើង​៖ 

បុរស​៖ កាលពី​ព្រឹក​មិ​ញ ឆ្កែ​របស់​លោក​សេដ្ឋី​បាន​រួច​ចេញ​ក្រៅ​ផ្ទះ​ទៅ​ខាំ​ប្រពន្ធ​ខ្ញុំ​កំពុង​ដើរ​តាម​ផ្លូវ ឥឡូវនេះ​លោក​សេដ្ឋី​ត្រូវ​តែ​សង​ថ្លៃ​ព្យាបាល​ឱ្យ​ប្រពន្ធ​ខ្ញុំ​ជា​ការ​ចាំបាច់​ហើយ​។ 

សេដ្ឋី​៖ (​ញញឹម​យ៉ាង​ចំអក មុន​និយាយ​ឡើង​) រឿង​ប៉ុណ្ណឹង​សោះ​មានរឿង​អ្វី​ធំដុំ​! បើ​អ៊ីចឹង អ៊ីចេះ​ទៅ​ចុះ ឯង​ទៅ​យក​ឆ្កែ​របស់​ឯង​ឱ្យមក​ខាំ​ប្រពន្ធ​ខ្ញុំ​វិញ​ចុះ ដើម្បី​ឱ្យ​បាន​រួច​គ្នា​។ ឯង​ចង់ឱ្យ​ឆ្កែ​ឯង​ខាំ​ច្រើន​ចង្កូម​ក៏​បាន​ដែរ កុំឱ្យ​ឯង​ចាញ់​ប្រៀប​៕