សារអេឡិចត្រូនិច
ផោម​លឺ​ពេក ស្តាប់​មិន​ច្បាស់


មាន​បុរស​ម្នាក់ និង​នារី​ម្នាក់​បាន​ណាត់ជួប​គ្នា​តាម Facebook រួច​ក៏​ទៅ​ជួប​គ្នា​នៅ​សួនច្បារ​មួយ ពេល​ជជែក​គ្នា​បាន​មួយស្របក់ នារី​នោះ​ក៏​ឈឺ​ផោម តែ​មិន​ហ៊ាន​ផោម​ព្រោះ​ខ្លាច​ខ្មាស់​បុរស​នោះ នាង​ក៏​នឹកឃើញ​វិធី​មួយៈ

នារីៈ តើ​បង​ដែល​លឺ​សត្វ Cuckoo ស្រែក​ដែរ​ឬទេ?

បុរសៈ អត់​ផង

នារីៈ ចឹ​ង​ចាំ​ស្តាប់​ណា (​នាង​បាន​ធ្វើ​មាត់​ដូច​ជា​កំពុង​បញ្ចេញ​សំឡេង​តាម​មាត់​) “​ភូត​………. ភូត​………” យ៉ាង​មិច ស្តាប់​ច្បាស់​នៅ?

បុរសៈ ស្តាប់​អត់​ច្បាស់​ផង ព្រោះ​សំលេង​ផោម​អូន​ឯង​លឺ​ពេក​។