សារអេឡិចត្រូនិច
ដំបូន្មាន​របស់​ម្តាយ


សុក​ទើបតែ​អាយុ ៧​ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ពេល​ថ្ងៃរសៀល​គេ​បាន​លេង​ជាមួយ​និង​ក្មេង​ៗ​ដទៃ​ទៀត ធ្វើ​ជា​រៀប​ការ​។ ម្តាយ​សុក​ក៏​ដឹង លុះដល់​ពេល​យប់​ឡើងបាយ​ជុំ​គ្នា ម្តាយ​ក៏​ឆ្លៀតឱកាស​នោះ ប្រដៅ​កូន​បន្តិចបន្តួច ដើម្បី​ឲ្យ​សុក​បានដឹង​ខ្លះ​ៗ​។

ម្តាយ​៖ ពេល​កូន​ធំ​ឡើង​មានការ​ងារ​ធ្វើ​ហើយ កូន​ត្រូវ​ចេះ​រើស​គូស្រករ​ណា៎​!

សុក​៖ តើ​អ្វី​ទៅ​ជា​គូស្រករ​ហ្នឹង​ម៉ាក់?

ម្តាយ​៖ គឺ​ប្រពន្ធ​ដូចដែល​កូន​លេង​រៀប​ការ​នោះ​អី​!

សុក​៖ អូ៎​…! បាទ​…! ចុះ​គេ​រើស​វា​របៀប​ម៉េច​ទៅ​ម៉ាក់?

ម្តាយ​៖ ត្រូវ​មាន​ចរិតល្អ រៀនសូត្រ​ចេះ​ដឹង​ជ្រៅជ្រះ ដឹង​ទេ​កូន​!

សុក​៖ បាទ​ម៉ាក់​!

ម្តាយ​៖ តែ​ពិសេស​ទៅ​ទៀត​នោះ​ត្រូវ​ចេះ​មើល​ពូជពង្ស​គេ​ណា​កូន

សុក​៖ ម៉ាក់​អើយ​ម៉ាក់​…! អា​ចំណុច​ចុង​ក្រោយ​នេះ​កូន​ពិបាក​រក​ណាស់ ព្រោះ​គ្មាន​អ្នក​ណា​គេ ស្រាតខោ​ឲ្យ​យើង​មើល​ពូជ​គេ​ទេ​ម៉ាក់​អើយ​…!

ម្តាយ​៖ អ្ហា​ក​…!…​?​?​?

ព័ត៌មានពេញនិយម