សារអេឡិចត្រូនិច
រឿង​ខ្លី​៖ អារម្មណ៍​ខុសឆ្គង​មួយ​ពេល


នៅ​ល្ងាច​ថ្ងៃមួយ​, បុរស​ម្នាក់​ត្រលប់​ពី​ធ្វើការ​វិញ​នៅ​ពេល​យប់ ប្រពន្ធ​របស់​គាត់​កំពុង​រៀបចំ​ម្ហូបអាហារ យ៉ាង​ត្រៀបត្រា​ដាក់​លើ​តុ​ដូច​សព្វមួយដង​។ ខណៈ​ពេល​នោះ​គាត់​មាន​អារម្មណ៍​ថា​យ៉ាងណា​មិនដឹង ពេល​ដែល​ឃើញ​ប្រពន្ធ​របស់​គាត់ កំពុង​រៀបចំ​អាហារ​ជូន​គាត់​បែប​នេះ​។ គាត់​ដើរទៅ​ជិត​ប្រពន្ធ​របស់​គាត់ ហើយ​កាន់​ដៃ​នាង បន្ទាប់​មក​គាត់​ប្រាប់​ប្រពន្ធ​របស់​គាត់​ថា គាត់​មានរឿង​សំខាន់​មួយ​ចង់​ប្រាប់​នាង​។ នាង​អង្គុយ​ចុះ ហើយ​ញុំ​ា​អាហារ​យឺត​ៗ​យ៉ាង​ស្ងៀមស្ងាត់​។ គាត់​សង្កេត​ឃើញ​ថា កែវភ្នែក​របស់​នាង​ពោរពេញ ទៅ​ដោយ​ក្តី​ឈឺចាប់​។ ភ្លាម​នោះ​គាត់​មិនដឹង​ថា​គួរ​ហាមាត់​និយាយ​បែប​ណា​ទៅ​កាន់​នាង​ទេ​។ ប៉ុន្តែ​គាត់​ត្រូវ​តែ​ប្រាប់​នាង​អោយ​ដឹង​ថា គាត់​ចង់​លែងលះ​ជាមួយ​នាង​។ គាត់​លើក​ប្រធានបទ​នេះ​និយាយ​មួយ​ៗ ដោយ​អារម្មណ៍​ស្ងប់​។

នាង​ហាក់ដូចជា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​នូវ​អ្វី ដែល​គាត់​បាន​ប្រាប់​នោះ​ទេ​, ជំនួស​វិញ​ដោយ​ការ​សួរ​យ៉ាង​ទន់ភ្លន់​ថា​, «​ហេតុ​អ្វី0x017d7​» គាត់​ព្យាយាម​គេចវេស​ពី​សំណួរ​របស់​នាង​។ នេះ​ធ្វើ​អោយ​នាង​ខឹង​ជា​ខ្លាំង​។ នាង​ក្រ​វែង​ចង្កឹះ​ចោល ហើយ​ស្រែក​ដាក់​គាត់​ថា​, «​បង​មិនមែន​ជា​មនុស្ស​ប្រុស​នោះ​ទេ​»​។ យប់​នោះ​, ពួក​គេ​ទាំង​ពីរ​មិន​និយាយ​រកគ្នា​ទេ​។ នាង​យំ​ជា​ខ្លាំង ហើយ​គាត់​ក៏​បានដឹង​ថា​, នាង​ពិតជា​ចង់​ដឹង​ថា​មាន​អ្វី​កើតឡើង ចំពោះ​អាពាហ៍ពិពាហ៍​មួយ​នេះ​ខ្លាំង​ណាស់​។ ប៉ុន្តែ​គាត់​ពិតជា​មិន​អាច​ប្រាប់​នាង​ទេ​ថា​, បេះដូង​របស់​គាត់​ត្រូវ​បាន​មនុស្ស​ស្រី​ម្នាក់​ទៀត​ឆក់​បាត់​ហើយ​។ គាត់​ឈប់​ស្រលាញ់​នាង​ទៀត​ហើយ​, គាត់​គ្រាន់តែ​អាណិត​នាង​តែ​ប៉ុណ្ណោះ​!

ជាមួយនឹង​អារម្មណ៍​ដ៏​ខុសឆ្គង​មួយ​នេះ​, គាត់​បាន​ធ្វើ​កិច្ចព្រមព្រៀង​លែងលះ ដែល​បាន​បញ្ជាក់​ថា​នាង​គឺជា​ម្ចាស់​កម្ម​សិទ្ធ​នៃ​ផ្ទះ​ដែល​កំពុង​រស់នៅ​, ឡាន និង ភាគហ៊ុន ៣០% នៃ​ក្រុមហ៊ុន​របស់​គាត់​។ នាង​បានឃើញ​វា​ហើយ នាង​ក៏​បាន​ហែក​វា​ចោល​។ គាត់​ពិតជា​មិន​នឹក​ស្មានថា មនុស្ស​ស្រី​ដែល​ចំណាយ​ពេលវេលា​ជាង ១០ ឆ្នាំ​របស់​នាង រស់នៅ​ជាមួយ​គាត់​បាន​ប្រែ​ក្លាយជា​អ្នក​ដទៃ​។ គាត់​មាន​អារម្មណ៍​ថា​ស្តោក​ស្តាយ​ណាស់ ដែល​នាង​ចំណាយ​ពេលវេលា​, ធនធាន និង កំលាំង​របស់​នាង ប៉ុន្តែ​គាត់​មិន​អាច​ផ្តល់​អោយ​នាង​ត្រលប់​វិញ​។ គាត់​ពិតជា​ស្រលាញ់​មិត្ត​ស្រី​ថ្មី​របស់​គាត់​ខ្លាំង​ណាស់​។ ទីបំផុត​នាង​បាន​យំ​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​គាត់​, វា​ជា​រឿង​ដែល​ធ្វើ​អោយ​គាត់​ពិបាក​ទទួល​បំផុត​។ ចំពោះ​គាត់​កា​រយំ​របស់​នាង​គឺ​គ្រាន់តែ​ជា ការ​រំសាយ​អារម្មណ៍​តែ​ប៉ុណ្ណោះ​។ គំនិត​នៃ​ការ​ចង់​លែងលះ​ដែល​កំពុង​ដឹកមុខ​គាត់ ជា​ច្រើន​ស​ប្តា​ហ៍​ហើយ​នោះ ហាក់ដូចជា​រឹង​មាំ និង​ច្បាស់លាស់​ខ្លាំង​ណាស់​។

ថ្ងៃ​បន្ទាប់​, គាត់​ត្រលប់​មក​ផ្ទះ​វិញ​យឺត​ជាង​រាល់ដង​, គាត់​ប្រទះ​ឃើញ​ថា​ប្រពន្ធ​គាត់ អង្គុយ​សរសេរ​អ្វី​ម្យ៉ាង​នៅ​លើ​តុ​។ គាត់​មិន​បាន​ញុំ​ា​អាហារ​ពេល​ល្ងាច​ទេ ហើយ​គាត់​ក៏​ចូល​គេង​លក់​យ៉ាង​លឿន ព្រោះតែ​គាត់​អស់កំលាំង​ពេញ​មួយ​ថ្ងៃ នៅ​ជាមួយ​ស្រី​ថ្មី​របស់​គាត់​។ ពេល​ដែល​គាត់​ដឹងខ្លួន​ឡើង​, គាត់​នៅ​តែ​ឃើញ​ប្រពន្ធ​របស់​គាត់​សរសេរ​នៅ​លើ​តុ​ទៀត​។ គាត់​មិន​ចាប់អារម្មណ៍​នោះ​ទេ ហើយ​គាត់​ក៏​ទំ​លាក់ខ្លួន​គេង​បន្ត​ទៀត​។

ព្រឹក​ឡើង​នាង​ប្រាប់​ពី​លក្ខខណ្ឌ​នៃ​ការ​លែងលះ​របស់​នាង​។ នាង​មិន​ចង់បាន​អ្វី​ពី​គាត់​នោះ​ទេ​, ប៉ុន្តែ​សុំ​ពេល​មួយ​ខែ​មុន​នឹង​លែងលះ​គ្នា​។ នាង​ស្នើរ​សុំ​ថា​មួយ​ខែ​នេះ​, ពួក​គេ​ទាំង​ពីរ​ព្យាយាម​រស់នៅ​ជាមួយ​គ្នា​ដូច​ធម្មតា​។ ហេតុផល​របស់​នាង​គឺ​មក​ពី​កូនប្រុស​របស់​ពួក​គេ មានការ​ប្រលង​នៅ​ក្នុង​ខែ​នេះ​។ នាង​មិន​ចង់អោយ​ការ​លែងលះ​គ្នា​រវាង​នាង និង ស្វាមី ធ្វើ​អោយ​រំខាន​ដល់​កូន​នោះ​ទេ​។

ហេតុផល​នេះ​ធ្វើ​អោយ​គាត់​ពេញចិត្ត​។ ប៉ុន្តែ​នាង​នៅ​មាន​អ្វី​បន្ថែម​ទៀត​, នាង​ស្នើរ​សុំ​អោយ​គាត់​រំលឹក​នូវ​អនុស្សាវរីយ៍ ក្នុង​ថ្ងៃ​ដែល​ពួក​គេ​រៀប​ការ​នោះ គឺ​បី​នាង​ចូល​ទៅ​ក្នុង​បន្ទប់​។ នាង​ស្នើរ​សុំ​គាត់​អោយ​បី​នាង​ជា​រៀងរាល់ថ្ងៃ​រយៈពេល​មួយ​ខែ​។ គាត់​គិត​ថា​នាង​ប្រហែលជា​ឆ្កួត​ហើយ​។ ដើម្បី​អោយ​ថ្ងៃ​ចុង​ក្រោយ​របស់​ពួក​គេ​ប្រកបដោយ​រលូន គាត់​ក៏​យល់ព្រម​តាម​ការ​ស្នើរ​សុំ​របស់​នាង​។

គាត់​បាន​រៀបរាប់​ប្រាប់​នូវ​លក្ខខណ្ឌ​របស់​ប្រពន្ធ​គាត់ ទៅ​មិត្ត​ស្រី​ថ្មី​របស់​គាត់​។ មិត្ត​ស្រី​របស់​គាត់​សើច​ខ្លាំង​ៗ ហើយ​នាង​គិត​ថា​វា​ដូច​មិន​ទំនង​សោះ​។ នាង​និយាយ​ទាំង​សេចក្តី​ប្រមាថមើលងាយ​ថា​, «​មិន​ថា​នាង​ប្រើ​ល្បិច​អ្វី​នោះ​ទេ​, នាង​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​លែងលះ​»​។

គាត់ និង​ភរិយា​របស់​គាត់​មិន​ដែល ប៉ះពាល់​រាង​កាយ​គ្នា​ទេ ចាប់តាំងពី​គាត់​មាន​បំណង​ជាក់លាក់ ចង់​លែងលះ​ប្រពន្ធ​របស់​គាត់​មក​។ ដូច្នេះ​ថ្ងៃ​ទី​មួយ​ដែល​គាត់​បី​ប្រពន្ធ​របស់​គាត់​ចេញ​ក្រៅ​, ពួក​គេ​ទាំង​ពីរ​ដូច​ជា​មានការ​ឆ្គាំឆ្គង​។ កូនប្រុស​របស់​ពួក​គេ​ទះដៃ​ពេល​ដែល​ឃើញ​បែប​នេះ​, រួច​ហើយ​គេ​និយាយ​ថា​, «​ប៉ា​ៗ​បី​ម៉ាក់​ៗ»​។ ពាក្យ​សំដី​នេះ​ពិតជា​ធ្វើ​អោយ​គាត់ មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​ណាស់​។ នាង​បិទ​ភ្នែក ហើយ​និយាយ​យ៉ាង​មួយ​ៗ​ថា​, «​កុំ​ប្រាប់​កូន​ពួក​យើង អំពី​ការ​លែងលះ​គ្នា​ណា​»​។ គាត់​ងក់ក្បាល ហើយ​គាត់​មាន​អារម្មណ៍​ថា​ដូច​ជា​ក្រៀមក្រំ​បន្តិច​ដែរ​។ គាត់​បាន​ដាក់​នាង​ចុះ​នៅ​ខាងក្រៅ​ផ្ទះ​។ នាង​ទៅ​អង្គុយ​រង់ចាំ​រថយន្តក្រុង ដើម្បី​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។ ចំណែក​គាត់​ជិះ​ទៅ​ធ្វើការ​តែ​ម្នាក់ឯង​។

ថ្ងៃ​ទី​ពីរ​, ពួក​គេ​ទាំង​ពីរ​សម្តែង​ដូច​ជា​សម​ជាង​ថ្ងៃ​ទី​១​។ គាត់​ដឹង​ថា គាត់​មិន​ដែល​ចាប់ភ្លឹក​មើល​ស្ត្រី​ម្នាក់​នេះ អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ​។ គាត់​ទើប​ចាប់អារម្មណ៍​ថា នាង​មិនមែន​ក្មេង​ទៀត​ទេ​។ មាន​ស្នាម​ជ្រួញ​ជា​ច្រើន​នៅ​លើ​មុខ​របស់​នាង​, សក់​របស់​នាង​ប្រែជា​ស្កូវ​។ អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ជះ​ឥទ្ធិពល​ដល់​នាង​។ គាត់​ឆ្ងល់​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​នាង​។

ថ្ងៃ​ទី​បួន​, ពេល​ដែល​គាត់​លើក​នាង​បី​, គាត់​មាន​អារម្មណ៍​ថា​ភាព​ស្និទ្ធស្នាល បាន​វិល​ត្រលប់​មក​វិញ​ហើយ​។ ស្ត្រី​ម្នាក់​នេះ​បាន​ផ្តល់​ពេលវេលា​ជាង ១០​ឆ្នាំ​របស់​នាង​អោយមក​គាត់​។

នៅ​ថ្ងៃ​បន្ទាប់​ៗ, គាត់​មាន​អារម្មណ៍​ថា ភាព​ស្និទ្ធស្នាល​របស់​គាត់ ដូច​ជា​រស់​ឡើង​វិញ​។ គាត់​មិន​បាន​ប្រាប់​រឿង​នេះ​ទៅ​មិត្ត​ស្រី​ថ្មី​របស់​គាត់​នោះ​ទេ​។ គាត់​មាន​អារម្មណ៍​ថា​ការ​បី​របស់​គាត់ ហាក់ដូចជា​ងាយស្រួល​ជាង​មុន​។ នេះ​ប្រហែលជា​គាត់​បាន​ហាក់​កីឡា រៀងរាល់ថ្ងៃ​ទើប​ធ្វើ​អោយ​គាត់​រឹង​មាំ​។

ព្រឹក​មួយ​, នាង​បាន​រើស​សំលៀក​បំពាក់​ជា​ច្រើន​កំ​ប្ល៉េ​ដើម្បី​ស្លៀក​ទៅ​ធ្វើការ ប៉ុន្តែ​វា​គ្មាន​មួយ​ណា​ដែល​ត្រូវ​នឹង​នាង​ទាល់តែ​សោះ​។ បន្ទាប់​មក​នាង​ដកដង្ហើម ហើយ​និយាយ​ថា​, «​សម្លៀក​បំពាក់​របស់ខ្ញុំ ដូច​ជា​រីក​ធំ​អស់​»​។ ភ្លាម​ៗ​នោះ​គាត់​ចាប់ភ្លឹក​ថា នាង​ហាក់ដូចជា​ស្គម​ជាង​មុន​, ដែល​នេះ​ជា​ហេតុផល​ដែល​ធ្វើ​អោយ​គាត់ បី​នាង​យ៉ាង​ងាយស្រួល​។ រំពេច​នោះ​ដូច​មាន​អ្វី​វាយ​គាត់​មួយ​ដំបង​អ៊ីចឹង​។ នាង​បាន​បៀ​ប​ទុក្ខ​នូវ​ការ​ឈឺចាប់ និង ភាព​ជូរ​ចត់​ជា​ច្រើន​នៅ​ក្នុង​បេះដូង​របស់​នាង​។ គាត់​បាន​ដើរទៅ​ជិត​នាង ហើយ​ប៉ះ​ក្បាល​នាង​។

ពេល​នោះ​កូនប្រុស​របស់​ពួក​គេ​ក៏​បាន​មក​ដល់ ហើយ​និយាយ​ថា​, «​ប៉ា​ៗ, ដល់​ពេល​ដែល​ត្រូវ​បី​ម៉ាក់​ៗ​ចេញ​ទៅ​ក្រៅ​ហើយ​»​។ចំពោះ​កូនប្រុស​របស់​គាត់​, ការ​ដែល​បានឃើញ​ឪពុក​បី​ម្តាយ​ចេញពី​មក​ក្រៅ បាន​ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​គេ​។

ប្រពន្ធ​របស់​គាត់​បក់ដៃ​កូនប្រុស​អោយ​ចូល​ជិត ហើយ​អោប​គេ​យ៉ាង​ណែន​។ គាត់​ព្យាយាម​បែរមុខ​ចេញ ព្រោះ​គាត់​ខ្លាច​ថា​គាត់​នឹង​ប្រែចិត្ត​ពេល​ដែល​ឃើញ​បែប​នេះ​។ បន្ទាប់​មក​គាត់​ក៏​ចាប់​ប្រពន្ធ​របស់​គាត់​បី​យ៉ាង​ស្និទ្ធស្នាល ហើយ​ប្រពន្ធ​របស់​គាត់​ដាក់​ដៃ​អោ​បក​របស់​គាត់​។ វា​ប្រៀប​ដូច​ជា​ថ្ងៃ​ដំបូង​ដែល​គាត់​បាន​បី​នាង​ក្នុង​ថ្ងៃ​រៀប​ការ​យ៉ាង​ដូច្នេះ​ដែរ​។

ទំងន់​របស់​នាង​ស្រាល​ជាង​មុន ធ្វើ​អោយ​គាត់​មាន​អារម្មណ៍​ថា​ពិបាកចិត្ត​ណាស់​។

ថ្ងៃ​ចុង​ក្រោយ​, ពេល​ដែល​គាត់​បី​នាង​, គាត់​ស្ទើរតែ​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​។ ថ្ងៃ​នោះ​កូនប្រុស​របស់​គាត់​បាន​ទៅ សាលារៀន​បាត់​ហើយ​, គាត់​បី​ប្រពន្ធ​របស់​គាត់​យ៉ាង​ណែន ហើយ​និយាយ​ថា​, «​បង​មិន​ដែល​កំណត់សំគាល់​ទេ​ថា ជីវិត​របស់​ពួក​យើង​ខ្វះ​ភាព​ស្និទ្ធស្នាល​»​។

ថ្ងៃ​នោះ​ដែរ គាត់​បើកឡាន​ទៅ​ធ្វើការ​ដូច​សព្វដង ប៉ុន្តែ​គាត់​ឆ្លៀត​បើក​ចូល​ផ្ទះ​របស់​មិត្ត​ស្រី​ថ្មី​គាត់​។ ពេល​ទៅ​ដល់​, គាត់​រត់​ចេញពី​ឡាន​យ៉ាង​លឿន ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន​នោះ​ទេ ទ្វារ​ឡាន​ក៏​មិន​បាន​បិទ​ដែរ​។ គាត់​ខ្លាច​ថា​គាត់​ពន្យារពេល ដែល​ធ្វើ​អោយ​គាត់​កែប្រែ​ចិត្តជា​ថ្មី​។ គាត់​ឡើង​កាំជណ្តើរ​យ៉ាង​លឿន​។ ស្រប​ពេល​នោះ​មិត្ត​ស្រី​ថ្មី​របស់​គាត់ ក៏​បើកទ្វារ​ចេញ​មក​ក្រៅ ហើយ​គាត់​ក៏​បាន​និយាយ​ទៅ​កាន់​នាង​ថា​, «​សុំ​ទោស​, ខ្ញុំ​មិន​អាច​លែងប្រពន្ធ​របស់ខ្ញុំ​បាន​ទេ​»​។

នាង​ក្រ​ឡែក​មើល​មុខ​គាត់​ទាំង​ងឿ​យ​ឆ្ងល់​, ហើយ​នាង​យកដៃ​ប៉ះ​ថ្ងាស​របស់​គាត់​។ នាង​សួរ​ទៅ​កាន់​គាត់​ថា​, «​តើ​បង​ក្តៅខ្លួន​មែន​ទេ? គាត់​យកដៃ​របស់​នាង​ចេញពី​ក្បាល​របស់​គាត់​។ ហើយ​និយាយ​ទៅ​កាន់​នាង​ថា​, «​ខ្ញុំ​ទោស​, ខ្ញុំ​មិន​លែងលះ​ទេ​។ ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ បាន​ប្រែ​ក្លាយជា​ការ​ធុញទ្រាន់ នេះ​ក៏​ដោយសារ​តែ​ប្រពន្ធ​ខ្ញុំ និង ខ្ញុំ​មិន​អាច​តំលៃ​លម្អិត​នៃ​ជីវិត​របស់​យើង​, មិនមែន​ដោយសារ​តែ​ពួក​យើង​មិន​ស្រលាញ់​គ្នា​ទេ​។ ឥឡូវ​ខ្ញុំ​បានដឹង​ហើយ ចាប់តាំងពី​ខ្ញុំ​បាន​បី​នាង​ចូល​ទៅ​ក្នុងផ្ទះ​របស់​ពួក​យើង នៅ​ថ្ងៃ​ដែល​ពួក​យើង​រៀប​ការ​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​កាន់​ដៃ​នាង​រហូត​ដល់​ថ្ងៃ ដែល​ពួក​យើង​ស្លាប់​រៀងខ្លួន​»​។

មិត្ត​ស្រី​ថ្មី​របស់​គាត់​ភ្ញាក់​ដឹងខ្លួន​។ នាង​ទះ​គាត់​មួយ​កំផ្លៀង​យ៉ាង​ចាស់ដៃ បន្ទាប់​មក​នាង​បិទទ្វារ​យ៉ាង​ខ្លាំង ហើយ​ទឹកភ្នែក​របស់​នាង​ក៏​បាន​ផ្ទុះ​ឡើង​។ គាត់​ចុះ​កាំជណ្តើរ ហើយ​បើកឡាន​ចេញ​ទៅ​។ ពេល​ដែល​គាត់​ជិះ​កាត់មុខ​ហាង​ផ្កា​, គាត់​ក៏​ឈប់​ចុះ​ដើម្បី​កុម្ម៉ង់​ផ្កា​អោយ​ប្រពន្ធ​របស់​គាត់​។ អ្នកលក់​បាន​សួរ​គាត់​ថា​តើ​គាត់​ចង់​សរសេរ​អ្វី​នៅ​លើ​កាត់​ទេ​។ គាត់​ញញឹម ហើយ​សរសេរ​ថា​, «​បង​នឹង​បី​អូន​ចេញ​ក្រៅ​បន្ទប់​ជា​រៀង​រាល់​ព្រឹក រហូត​ដល់​ថ្ងៃ​ស្លាប់​»​។

នៅ​ល្ងាច​ថ្ងៃ​ដដែល​, គាត់​ត្រលប់​មក​ដល់​ផ្ទះ​ដោយ​មាន​ផ្កា​នៅ​ក្នុង​ដៃ​។ គាត់​ញញឹម​យ៉ាង​ស្រស់​, គាត់​រត់ឡើង​កាំជណ្តើរ​យ៉ាង​លឿន​ដើម្បី​រកប្រពន្ធ​របស់​គាត់​។ ភ្លាម​នោះ​គាត់​ធ្លាក់​ផ្កា​ពី​ក្នុង​ដៃ ហើយ​ឈរ​ត្រឹង​។ ទឹកមុខ​ញញឹម​ប្រែ​ក្លាយជា​ខ្មៅ​ស្រអាប់ លែង​មាន​រសជាតិ​។ អ្វី​ដែល​គាត់​បានឃើញ​នោះ​គឺ​ប្រពន្ធ​របស់​គាត់​ដេក​នៅ​លើ​គ្រែ​។ នាង​បាន​ស្លាប់​ហើយ​។ ទឹកភ្នែក និង អារម្មណ៍​ដ៏​សែន​ឈឺចាប់​បាន​លេច​រូបរាង​ឡើង​។ គាត់​នឹកឃើញ​សំបុត្រ​មួយ​ដែល​ប្រពន្ធ​របស់​គាត់ បាន​សរសេរ​កាលពី​យប់​មួយ​នោះ​។ គាត់​ស្ទុះ​ទៅ​រក​មើល ហើយ​ក៏​បាន​បើក​វា​អាន​។

ប្រពន្ធ​របស់​គាត់​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង ជំងឺមហារីក​ដ៏​កាច់​សាហាវ​រយៈពេល​មួយ​ខែ​នេះ ហើយ​គាត់​រវល់​តែ​រីករាយ​ជាមួយ​ស្រី​ថ្មី ដោយ​មិន​ដែល​កំណត់សំគាល់​ទាល់តែ​សោះ​។ នាង​ដឹង​ថា​នាង​នឹង​ស្លាប់​ឆាប់​ៗ​នេះ ប៉ុន្តែ​នាង​ចង់​ជួយ​គាត់​ពី​ប្រតិកម្ម​អវិជ្ជមាន​របស់​កូនប្រុស​គាត់​, ក្នុង​ករណី​លែងលះ​គ្នា​។ ហោច​ណាស់​នៅ​ក្នុង​កែវភ្នែក​កូន​របស់​គាត់​, គាត់​ជា​ប្តី​ដ៏​ល្អ​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ រហូត​ដល់​វិនាទី​ចុង​ក្រោយ​។

ពេល​ខ្លះ​ដើមហេតុ​នៃ​ការ​លែងលះ​គ្នា រឺ​មាន​ស្រី​ក្រៅ​អាច​បណ្តាល​មក​ពី ចំណុច​ខ្វះខាត​នៃ​ភាព​ស្និទ្ធស្នាល រឺ​កង្វះ​នៃ​ការ​យល់ចិត្ត​គ្នា​។ ប្តី​ប្រពន្ធ​ខ្លះ​មិន​បាន​ដោះស្រាយ​អោយ​បាន​ជ្រះ​ស្រលះ ប៉ុន្តែ​ចង​ជា​គំនុំ​នៅ​ក្នុង​ចិត្ត​។ សុភមង្គល​មួយ​អាច​កើត​មាន​ឡើង មិនមែន​ស្ថិត​នៅ​លើ​វីឡា​, ឡាន រឺ​លុយ​នៅ​ក្នុង​ធនាគារ​ដ៏​ច្រើន​មហាសាល​នោះ​ទេ ប៉ុន្តែ​ជា​ការ​អង្គុយ​ចុះ​និយាយ​គ្នា ស្វែងរក​ចំណុច​ខុស និង ព្យាយាម​កែសំរួល​ទាំង​សងខាង​។ កុំ​មើលងាយ​រឿង​តូចតាច​នៃ​ជីវិត ពេល​ខ្លះ​រឿង​តូចតាច​ទាំងនោះ អាច​ជា​មូលហេតុ​នៃ​ការ​លែងលះ​គ្នា​។ ស្វែងរក​ចំណុច​ខុស​នៃ​សាច់​រឿង​ថា​តើ​វា​មក​ពី​អ្វី ទើប​ធ្វើ​អោយ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ ដើរ​ដល់​ផ្លូវបំបែក​។ ចូរ​ចាត់​ទុក​ប្តី​ប្រពន្ធ​របស់​អ្នកជា​មិត្តភក្តិ ដែល​អាច​និយាយ​គ្នា​បាន​។ ធ្វើ​រឿង​តូចតាច​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កសាង​ភាព​ស្និទ្ធស្នាល​៕

ព័ត៌មានពេញនិយម